លោក ប៉ាង សាវន ប្រធាននាយកដ្ឋានទំនាក់ទំនងបរទេសរបស់ក្រសួងការពារជាតិ បានមានប្រសាសន៍នៅថ្ងៃទី៣១ តុលានេះ ថា កប៉ាល់ចម្បាំងចិននេះមានចំណុះ៦០០០តោន ហើយមានគម្រោងមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី៥ វិច្ឆិកា ដល់ថ្ងៃទី៨ វិច្ឆិកា។
លោកបន្ថែមថា ការមកចូលចតនេះគឺដើម្បីរឹតចំណងមិត្តភាពកងទ័ពប្រទេសទាំងពីរ ហើយនៅក្នុងឱកាសចូលចតនោះនឹងមានសកម្មភាពផ្សេងៗដូចកប៉ាល់របស់ប្រទេសជាមិត្តមុនៗមកទស្សនកិច្ចដែរ៕