សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការសហគមន៍អឺរុបប្រចាំនៅរាជធានីភ្នំពេញផ្សព្វផ្សាយក្នុងសប្តាហន៍មុននេះបានឲ្យដឹងថា មូលនិធិជំនួយនេះនឹងផ្តល់ដល់សង្គមស៊ីវិលទាំងឡាយដែលដំណើរការគម្រោងនានាទាក់ទងនឹងវិស័យខាងលើនេះ។
រីឯលក្ខខណ្ឌចម្បងគឺគម្រោងទាំងអស់ចាំបាច់ត្រូវតែអាចជំរុញឲ្យមានការចូលរួមចំណែកពីសំណាក់សហគមន៍ក្រីក្រតាមមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលទាក់ទិននឹងយុទ្ធសាស្រ្តស្បៀងអាហារនិងអាហារូបត្ថម្ភ។
ការផ្តល់មូលនិធិជំនួយនេះគឺធ្វើឡើងក្រោមកិច្ចព្រមព្រៀងទ្វេភាគីរវាងសហគមន៍អឺរុបនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងលក្ខណៈប្រកួតប្រជែង។ រីឯកាលបរិច្ឆេទសម្រាប់ការដាក់សំណើសុំថវិកានឹងចាប់ផ្ដើមពីថ្ងៃទី ២៨ ខែតុលា សប្ដាហ៍ក្រោយនេះ រហូតដល់ថ្ងៃទី ២៩ មករា ឆ្នាំ ២០០៩៕