កម្លាំងបង្ក្រាបបាតុកម្ម នៅម៉ោងប្រហែល ៨ព្រឹក បានឈរធ្វើរបាំងរារាំងមិនឲ្យប្រជាពលរដ្ឋបឹងកក់ ទាំងក្មេង និងមនុស្សចាស់ ធ្វើដំណើរទៅមុខសាលាឧទ្ធរណ៍ ដើម្បីស្ដាប់ការជម្រះក្តីតំណាងរបស់គេចំនួន ១៣នាក់ នៅថ្ងៃនេះទេ។
ប្រជាពលរដ្ឋតំបន់បឹងកក់ និងក្មេងៗ ដែលធ្វើដំណើរទៅមុខសាលាឧទ្ធរណ៍ ហើយត្រូវបានអាជ្ញាធររារាំង គឺមានពាក់អាវយឺតពណ៌ខ្មៅ និងមានរូបផ្កាឈូក ព្រមទាំងកាន់រូបជញ្ជីង ដែលពួកគាត់អះអាងថា មានគោលបំណងស្វែងរកយុត្តិធម៌ និងទាមទារឲ្យមានការដោះលែងតំណាងពួកគេចំនួន ១៣នាក់ ពីពន្ធនាគារ។
ស្ត្រីអ្នកបឹងកក់ ១៣នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុកម្នាក់ៗពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ក្រោមបទកាន់កាប់ដីខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។