អំបូររុក្ខជាតិនេះត្រូវបានគេឲ្យឈ្មោះជាភាសាបរទេសថា ណាប៉េនទេស ហូលដិននី (Napenthes Holdenii) តាមឈ្មោះរបស់ជាងថតរូបម្នាក់ ដែលបានឃើញរុក្ខជាតិនេះមុនគេនៅឆ្នាំ១៩៩៦។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិការពាររុក្ខជាតិ និងសត្វ Fauna & Flora International បានឲ្យដឹងថា ការរកឃើញនេះបញ្ជាក់ថា អាចនៅមានរុក្ខជាតិចម្រុះច្រើនប្រភេទនៅលើភ្នំនេះ ដែលគេនៅមិនទាន់បានធ្វើការសិក្សាស្រាវជ្រាវ។
រុក្ខជាតិដែលគេទើបរកឃើញនេះ មានស្លឹកវែងពណ៌ក្រហមលាយបៃតង មានសណ្ឋានដូចថូផ្កា ដែលអាចត្រងចាប់សត្វល្អិត និងកិនកម្ទេចធ្វើជាអាហារបាន។ ស្លឹករុក្ខជាតិនេះអាចមានប្រវែងដល់ទៅ ៣០សង្ទីម៉ែត្រ៕