មហា​ក្សត្រ​តែងតាំង​ជាស៊ីម ហេងសំរិន ហ៊ុនសែន​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥

ព្រះ​មហា​ក្សត្រ​ប្រទេស​កម្ពុជា ព្រះបាទ សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ផ្សាយ​ព្រះរាជ​ក្រឹត្យ​តែងតាំង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា, លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ឲ្យ​មាន​ឋានន្តរស័ក្តិ ជា​នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។

ព្រះរាជ​ក្រឹត្យ​ត្រូវ​បាន​ឡាយ​ព្រះ​ហស្តលេខា​ដោយ​ព្រះ​មហា​ក្សត្រ​កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ និង​បាន​ផ្សព្វផ្សាយ​ចេញ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២២ ធ្នូ​នេះ។ ឋានៈ​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នេះ ជា​ឋានៈ​ខ្ពស់​បំផុត​ក្នុង​កង​ទ័ព​ប្រទេស​កម្ពុជា៕