បក្ស​សិទ្ធិ​មនុស្ស​ប្ដឹង​អាជ្ញាធរ​ស្រុក​កោះធំ​ថា​ ឲ្យ​វៀតណាម​បោះឆ្នោត

ជន​អន្តោប្រវេសន៍​វៀតណាម តែង​ត្រូវ​បាន​បក្ស​ប្រឆាំង និង​អង្គការ​សង្គមស៊ីវិល ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា អះអាង​ថា អាច​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​បាន។
ដោយ ម៉ម មុនីរតន៍
2012-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៩-តុលា-២០១២៖ ភូមិ​វៀតណាម ដែល​បាន​បោះ​ទីតាំង​យ៉ាង​រឹងមាំ​ក្នុង​ទឹកដី​ខ្មែរ​ស្ថិត​ក្នុង​ភូមិ​ចុងខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។
២៩-តុលា-២០១២៖ ភូមិ​វៀតណាម ដែល​បាន​បោះ​ទីតាំង​យ៉ាង​រឹងមាំ​ក្នុង​ទឹកដី​ខ្មែរ​ស្ថិត​ក្នុង​ភូមិ​ចុងខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។
RFA/Morm Moniroth

ដោយឡែក មន្ត្រី​គណបក្ស​សិទ្ធិមនុស្ស នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (An Giang) ប្រទេស​វៀតណាម ចោទ​ប្រកាន់​មេឃុំ​ឈើ​ខ្មៅ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​មូលដ្ឋាន​នេះ​ថា បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​មាន​សិទ្ធិ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ។

សកម្ម​ជន​គណបក្ស​សិទ្ធិមនុស្ស​ប្រចាំ​ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​ដាក់​បណ្ដឹង​ប្រឆាំង​មេឃុំ​ឈើ​ខ្មៅ ក្នុង​ស្រុក​មួយ​នេះ ដោយ​ចោទ​ប្រកាន់​ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ប្រមាណ ១ រយ​នាក់ មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​អាណត្តិ​នៃ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ ២០១២ ដូច​ពលរដ្ឋ​កម្ពុជា។

លោក ឡេង ញ៉ ជា​អ្នក​សង្កេតការណ៍ និង​សកម្ម​ជន​គណបក្ស សិទ្ធិមនុស្ស នៅ​ភូមិ​ចុង​ខ្សាច់ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា​ថា ក្នុង​អាណត្តិ​នៃ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​បាន​បញ្ចប់​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ មាន​ជន​អន្តោប្រវេសន៍​វៀតណាម​ជិត ២ រយ​នាក់ បាន​បោះឆ្នោត​ដោយ​ពុំ​មាន​ឧបសគ្គ​ណា​មួយ ដូច​ពលរដ្ឋ​កម្ពុជា​នោះ​ឡើយ។

លោក​បន្ត​ថា បណ្ដឹង​របស់​លោក ប្រឆាំង​នឹង​មេឃុំ និង​មន្ត្រី​ដែល​បម្រើការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​យុទ្ធនាការ និង​ថ្ងៃ​បោះឆ្នោត មិន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​គ.ជ.ប ចាត់​វិធានការ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ជំហរ​ថា លោក​នៅ​តែ​ទាមទារ​សិទ្ធិ​ជា​ដើម​បណ្ដឹង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​២០១៣។

លោក ឡេង ញ៉៖ «កាល​ឆ្នាំ ២០១២ ការ​បោះឆ្នោត​មេឃុំ​ហ្នឹង ខ្ញុំ​អ្នក​សង្កេតការណ៍ ខ្ញុំ​តាម​ដាន​ទៅ មាន​ប្រជាជន​វៀតណាម​បោះឆ្នោត​ប្រហែល​ជា​ចំនួន ១ រយ​នាក់ ជិត ២ រយ​នាក់ នៅ​ក្នុង​មណ្ឌល​វត្ត​សំរោង »។

លោក ឡេង ញ៉ បាន​ដាក់​បណ្ដឹង​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី ២៥ ខែ​តុលា។ លោក​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ឈើ​ខ្មៅ នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ដោយ​ស្នើសុំ​ឲ្យ​លោក​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ។

នៅ​ក្នុង​បណ្ដឹង​ចុង​ក្រោយ ប្រឆាំង​មេឃុំ​ឈើ​ខ្មៅ គឺ​លោក ហាំង អឿង ដោយ​ចោទ​ប្រកាន់​ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម មាន​សិទ្ធិ​បោះឆ្នោត​ដូច​ពលរដ្ឋ​កម្ពុជា​ដែរ។ ក្នុង​បណ្ដឹង​នោះ មាន​ភ្ជាប់​ឈ្មោះ​ពលរដ្ឋ​វៀតណាម​ចំនួន ២៩ រូប ខណៈ​ជាង ១ រយ​នាក់​ផ្សេង​ទៀត លោក​អះអាង​ថា ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​ទៅ​ជា​ឈ្មោះ​ខ្មែរ​វិញ។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី គ.ជ.ប បាន​ទេ នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០១២។

ចំណែក​លោក ហាំង អឿង មេឃុំ​ឈើខ្មៅ ក៏​យើង​ពុំ​អាច​ស្នើ​សុំ​ការ​ឆ្លើយ​តប​បាន​ផង​ដែរ។ ក៏​ប៉ុន្តែ លោក ឃាង ម៉េង ប្រធាន​ក្រុម​ទី ១១ នៅ​ភូមិ​ចុង​ខ្សាច់ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជនអន្តោប្រវេសន៍​វៀតណាម​បោះ​ឆ្នោត ដូច​ការ​រក​ឃើញ​ពិត​ប្រាកដ​មែន។ លោក​បន្ត​ថា តែ​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នោះ គឺ​ពុំ​មែន​ជា​អ្នក​ចំណូល​ថ្មី​ទេ ពោល​គឺ​អ្នក​ដែល​បាន​រស់​នៅ​ក្រោយ​ឆ្នាំ ១៩៧៩។

លោក ឃាង ម៉េង៖ «បាទ! នេះ​មាន​តែ​គេ​រស់​នៅ​ក្នុង​ក្រុម​ទី ១១ ចាស់។ អា​ហ្នឹង​គេ​មាន​បោះ​ឆ្នោត​តាំង​ពី​សម័យ ៩៣។ ឥឡូវ​ក៏​នៅ​មាន​ដែរ នៅ​តាម​គ្រួសារ​ណា ដែល​ធ្លាប់​រស់នៅ​តាំង​ពី​រដ្ឋកម្ពុជា​មក​ណា៎»។

បើ​ទោះជា​មាន​ការ​បកស្រាយ​យ៉ាង​នេះ​ក្ដី ស្ត្រី​ជន​ជាតិ​វៀតណាម ដែល​មិន​បង្ហាញ​អត្តសញ្ញាណ និង​ជួល​ដី​ខ្មែរ​ធ្វើ​កសិកម្ម នៅ​ភូមិ​ចុង​ខ្សាច់​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ខ្លួន​បោះឆ្នោត​ជា​រៀងរាល់​អាណត្តិ បើ​ទោះ​ជា​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ និង​មក​តាំង​ទីលំនៅ​ថ្មី​យ៉ាង​ណា​ក្ដី។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត លុះ​ត្រា​តែ​គេ​រក​ឃើញ​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នោះ​មាន​សញ្ជាតិ​ជា​ខ្មែរ ដោយ​មាន​អត្តសញ្ញា​ប័ណ្ណ​ត្រឹមត្រូវ។ លោក​គិត​ថា ការ​បោះ​ឆ្នោត ដែល​មិន​មាន​ភាព​សេរី មិន​តម្លាភាព និង​ពុំ​មាន​យុត្តិធម៌ វា​នឹង​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃ​សំឡេង​ឆ្នោត។

លោក គល់ បញ្ញា បន្ត​ថា៖ «វា​ប៉ះពាល់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ដែរ បើ​សិន​ជា​មាន​អ្នក​ខុស​ច្បាប់​ខុស​អី​ច្រើន​អញ្ចឹង ហើយ​បោះឆ្នោត​សម្រាប់​គាំទ្រ​គណបក្ស​ណាមួយ​អញ្ចឹង វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​លទ្ធផល​បោះឆ្នោត​ដែរ។ ទី​មួយ រឿង​ខុស​ច្បាប់ ច្បាប់​បោះឆ្នោត​ហ្នឹង។ ទីពីរ រឿង​ប៉ះពាល់​លទ្ធផល​បោះឆ្នោត»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង តែង​រិះគន់​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ ត្រូវ​គេ​រក​ឃើញ​ថា មាន​ជន​អន្តោប្រវេសន៍​វៀតណាម​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​សេរី ដូច​ពលរដ្ឋ​ខ្មែរ។ ក៏​ប៉ុន្តែ ទាំង​មន្ត្រី គ.ជ.ប និង​មន្ត្រី​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា តែង​បដិសេធ​បញ្ហា​នេះ​ថា ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

I don't know when Hun Sen lets Cambodia have a full freedom and stop killing our nation more. Who can help us? Hun Sen is now full of power, he strengthen his army and strengthen everything to stay in his position untill he dies. If he's still in this position, Cambodia will become second Laos. This is the reason why Cambodia still poor.

Nov 07, 2012 03:14 AM

អ្នក​អាន​អនាមិក

ខ្មែរយើងប្រហែលត្រូវធ្វើដូចជំនាន់ ព្រះអង្គឌួងហើយមើលទៅ
ទើបអាចកម្ចាត់ពួកយួនបាន បើមិនអីចឹងទេច្បាស់ជាចប់ត្រឹមណឹងហើយ។

Oct 31, 2012 10:29 PM

អ្នក​អាន​អនាមិក

ពួកយួនភាគច្រើនសុទ្ធតែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែខ្មែរយើងខ្លះគ្មានអត្តសញ្ញាណប័ណ្ណទេ ព្រោះថាពេលជនជាតិខ្មែរទៅធ្វើគេមិនសូវអើពើ មិនសូវចង់ធ្វើឲទេ តែប្រសិនបើយួនវិញគេសប្បាយរីករាយនឹងធ្វើឲណាស់ព្រោះបានបន្ថែមសន្លឹកឆ្នោត។ កាន់អត្តសញ្ញាណប័ណ្ណសញ្្ជាតិខ្មែរតែពេលបោះឆ្នោតនិយាយតែភាសាយួន! ប្រហែលភាសាយួនជាភាសាជាតិរបស់ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ហើយមើលទៅ។

Oct 31, 2012 06:01 AM

អ្នក​អាន​អនាមិក

អ្នកដែលបើកដៃឱយជនជាតិយួនបោះឆ្នោតនៅកម្ពុជា គឺជាជនក្បត់ជាតិ។

Oct 31, 2012 02:06 AM

រាស្ត្រចាយលុយរៀល

ព្រោះតែខ្លាចចាញ់ មិនគិតពីគ្រោះច្នាក់ប្រទេសជាតិនាថ្ងៃក្រោយ អនាគតចៅៗរបស់លោកមេឃំុ មេស្រុក ទាំងនោះ អាចនឹងក្លាយជាជនជាតិភាគតិចរបស់យួននាៃថ្ងណាមួយមិនខាន ! ឬក៍មេឃុំ មេស្រុក ទាំងនោះជាខ្មែរដើមកំនើតយួនទៅហើយហ្ន៍ ?

Oct 30, 2012 11:34 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល