សភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស សម រង្ស៊ី លោក ចាន់ ចេង

សមាជិក​សភា​ចំនួន ៩៧​រូប បាន​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង ជា​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ខែត្រ​កណ្ដាល ដែល​មាន​សំឡេង​គាំទ្រ​ចំនួន ៨៨​សំឡេង លើ ៩៧​សំឡេង។
ដោយ ទីន ហ្សាការីយ៉ា
2011-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដើរ​ចេញ​ពី​សភា បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ចាន់ ចេង នៅ​ព្រឹក​ថ្ងៃ​២០ ខែ​ធ្នូ ឆ្នាំ​២០១១។
តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដើរ​ចេញ​ពី​សភា បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ចាន់ ចេង នៅ​ព្រឹក​ថ្ងៃ​២០ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Tin Zakariya

លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ​សភា​ជាតិ បាន​ប្រកាស​អំពី​មូលហេតុ​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង នេះ​ថា ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ រដ្ឋ​សភា​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​ស្នើ​សុំ​ឲ្យ​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង ពីព្រោះ​លោក ចាន់ ចេង បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​ជន​ត្រូវ​ចោទ​លួច​រត់​ចេញ​ពី​ពន្ធនាគារ។

លោក ហេង សំរិន៖ «មាត្រា​៧ ស្ដីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​ចែង​ថា តំណាងរាស្ត្រ​ណា​បាន​ប្រព្រឹត្ត​ល្មើស​ព្រហ្មទណ្ឌ​នឹង​អាច​អនុញ្ញាត​បើក​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ការ​ឃុំ​ខ្លួន​តាម​ច្បាប់ និង​នីតិវិធី​បាន​លុះ​ត្រា​មាន​ការ​លើក​អភ័យ​ឯកសិទ្ធិ​ជា​មុន​សិន»

តាម​គម្រោង​រដ្ឋ​សភា​ជាតិ​លើក​យក​របៀបវារៈ​ចំនួន ៤ មក​ពិភាក្សា និង​អនុម័ត​ក្នុង​ការ​ប្រជុំ​លើក​នេះ។ ប៉ុន្តែ​របៀបវារៈ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​នេះ គេ​លើក​យក​មក​អនុម័ត​មុន​គេ។

នៅ​បន្ទាប់​ពី​សមាជិក​រដ្ឋ​សភា​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ដៃ​សម្រេច​គាំទ្រ​លើ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង គេ​សង្កេត​ឃើញ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ដើរ​ចេញ​ពី​បន្ទាប់​ប្រជុំ​របស់​រដ្ឋ​សភា ហើយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ភ្លាមៗ ដោយ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ដក​អភ័យ​ឯក​សិទ្ធិ​សមាជិក​របស់​ខ្លួន​នោះ។

លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​ថា ការ​ដក​អភ័យ​ឯកសិទ្ធិ​លោក ចាន់ ចេង នេះ ជា​រឿង​នយោបាយ។ លោក​បាន​លើក​ឡើង​ថា រដ្ឋ​សភា​កម្ពុជា មិន​មែន​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ឡើយ វា​ជា​ស្ថាប័ន​ប្រថាប់​ត្រា។

លោក សុន ឆ័យ៖ «នៅ​ក្នុង​គោលការណ៍​ច្បាប់​មិន​មាន​អ្នក​ណា​មាន​ទោស​មុន​តុលាការ​កាត់​ទោស​ទេ។ ការ​សម្រេច​របស់​សម្ដេច ហេង សំរិន គឺ​ជា​ការ​ខុស​ច្បាប់​តែម្ដង ដូច្នេះ​ហើយ​បាន​ជា​យើង​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​មុន​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ​ឯកឧត្ដម ចាន់ ចេង»

រដ្ឋ​សភា​ជាតិ​បាន​ដក​អភ័យ​ឯកសិទ្ធិ លោក ចាន់ ចេង នេះ នៅ​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​ខែត្រ​កណ្ដាល លោក លឹម សុគន្ថា បាន​ដាក់​លិខិត​ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ ប្ដឹង​លោក ចាន់ ចេង ថា ជា​អ្នក​ផ្ដល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ឃុំ​ឈ្មោះ មាស ប៉េង លួច​រត់​ពី​ពន្ធនាគារ​ខែត្រ​កណ្ដាល។

ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មេធាវី​របស់​លោក មាស ប៉េង គឺ​លោក ជូង ជូងី បាន​ដាក់​លិខិត​ទៅ​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​បំភ្លឺ​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១ ក្ដី​របស់​គាត់ គឺ​លោក មាស ប៉េង ចេញ​ពី​ពន្ធនាគារ​ខែត្រ​កណ្ដាល ដោយ​គ្មាន​ការ​រារាំង​ពី​ឆ្មាំ​គុក​ទេ ពីព្រោះ​ថា លោក មាស ប៉េង មិន​មាន​ដីកា​ឃុំ​ខ្លួន​ពី​ចៅក្រម​ខែត្រ​កណ្ដាល លោក លឹម សុគន្ថា នោះ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា មុន​នឹង​ដក​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រ​ណា​មួយ​នោះ ស្ថាប័ន​រដ្ឋ​សភា​ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ករណី​ដក​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៤ កន្លង​មក​នេះ វា​រូបភាព​នយោបាយ៖ «ទង្វើ​របស់​អ្នក​ដឹកនាំ​រដ្ឋ​សភា​យក​ករណី​នយោបាយ​មក​លាយ​ឡំ ហើយ​មាន​បំណង​ចង់​បំបាត់​សំឡេង​អ្នក​ប្រជាធិបតេយ្យ»

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ក្នុង​អាណត្តិ​ទី​៤ រដ្ឋ​សភា​បាន​ដក​អភ័យ​ឯក​សិទ្ធិ​ចំនួន ៤​រូប​ហើយ ក្នុង​នោះ​មាន​ទាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

លោក សុន ឆ័យ បាន​អះអាង​ថា គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ប្ដឹង​ទៅ​សហភាព​អន្តរ​សភា (IPU) ដើម្បី​សុំ​ឲ្យ​គេ​ពិនិត្យ​លើ​ករណី​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង នេះ៕

ព័ត៌មាន (14)
Share

អ្នក​អាន​អនាមិក

តើអង្គនីតិបញ្ញតិ្ត មុននឹងសម្រេចដកអភ័យឯកសិទ្ធិ បានធ្វើទៅតាមរដ្ឋធម្មនុញ្ញដែរទេ? រាល់បក្សប្រឆាំង គឺតែងតែកើតមាននូវបញ្ហានេះ តែចំពោះបក្សរបស់ខ្លួនវិញ មិនដែលមានសោះចឹង។ តើអ្វីទៅជានីតិរដ្ឋ ពិតប្រាកដទៅ? ឬក៏កម្ពុជាគ្រាន់តែជានីតិរដ្ឋក្លែងក្លាយ ពុករលួយ បក្សពួកនិយម????

Mar 31, 2012 10:44 PM

អ្នក​អាន​អនាមិក

Hun sen please cool down everybody is khmer this is enought for khmer .The

Dec 22, 2011 01:41 AM

អ្នក​អាន​អនាមិក

MY GOD !!!

Dec 21, 2011 08:13 AM

អ្នក​អាន​អនាមិក

ashamed

Dec 20, 2011 09:13 AM

អ្នក​អាន​អនាមិក

នៅស្រុកខ្មែរស្ថាប័ននិតិបញ្ញត្តិ​ និតិប្រតិបត្តិ​ និងតុលាការ ស្ថិតនៅក្រោមអំណាចមនុស្សតែម្នាក់គឺលោកហ៊ុន​​​​​​​​​​​ សែន។

Dec 20, 2011 08:26 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល