ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ មានភាពអ៊ូអរខុសប្លែកពីថ្ងៃធម្មតា ដោយសារគេបានរៀបចំកម្មវិធីស្រាយបួសឲ្យយុវជនជនជាតិចាម ប្រមាណ១៥០នាក់ ក្នុងគោលបំណងស្វែងយល់អំពីអ្នកមានជំនឿសាសនាផ្សេងគ្នា និងបង្ហាញពីភាពមិនរើសអើងគ្នាទៅវិញទៅមក។
ការរៀបចំកម្មវិធីស្រាយបួសនេះ ជាលើកទីពីរនៅក្នុងឆ្នាំ២០១១ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីស្រាយបួសឲ្យសាសនិកឥស្លាមនៅខេត្តកំពត ប្រមាណ២០០នាក់ កាលពីថ្ងៃទី១៩ សីហា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកស្រី ខារ៉ូល រ៉តលី (Carol A. Rodley) មានប្រសាសន៍ថា ការរៀបចំពិធីស្រាយបួសឲ្យអ្នកកាន់សាសនាឥស្លាមនេះ ជាគោលនយោបាយទូទៅរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក ដើម្បីពង្រីកទំនាក់ទំនងផ្នែកសាសនាជាមួយសាសនាដទៃទៀត ៖ "ខ្ញុំសង្ឃឹមថានឹងអាចពង្រឹងទំនាក់ទំនងរបស់យើង ហើយអាចធ្វើការដើម្បីឲ្យមិត្តភាពរបស់យើងមានភាពស្និទ្ធស្នាលថែមទៀត។ ខ្ញុំសង្ឃឹមថានឹងបានជួបមនុស្សថ្មីៗ ហើយឮគំនិតថ្មីៗ ស្ដីពីវិធីដែលស្ថានទូតអាមេរិក និងសហគមន៍ឥស្លាមកម្ពុជាអាចធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតល្អប្រសើរមួយ"។
ស្ដាប់សេចក្ដីរាយការណ៍បន្ថែម៖