ទឹក​ជំនន់​លិច​ប្រាសាទ​នៅ​សៀមរាប (រូបភាព)

ប្រាសាទ​នាគព័ន្ធ​នៅ​​តំបន់​អង្គរ​ នា​​ខេត្ត​សៀមរាប ​ត្រូវ​បាន​ទឹក​ជំនន់​ជន់​លិច​កាច​ពី​ថ្ងៃ​ទី​២៣-២៤ កញ្ញា ២០១១។

រូបភាព៖

1

១-ផ្លូវ​វង់​ធំ​ដែល​ចូល​ទៅ​ទស្សនា​ប្រាសាទ​បូរាណ​ជា​ច្រើន​ត្រូវ​ទឹក​ជំនន់​ហូរ​កាត់​មាន​ជម្រៅ​ជ្រៅ​មិន​អាច​ឆ្លង​កាត់​បាន​ទេ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា (RFA/Hang Sayuth)។

2

២-តួ​ប្រាសាទ​នាគព័ន្ធ​បាន​លិច​ទឹក​ក្នុង​ជម្រៅ​ជ្រៅ​ដែល​ស្ងាត់​ជ្រងំ គ្មាន​អ្នក​ចូល​ទស្សនា​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា (RFA/Hang Sayuth)។

3

៣-ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​នាគព័ន្ធ​ត្រូវ​ទឹក​លិច​ខ្លាំង សូម្បី​តែ​ផ្ទាំង​ប្លង់​ប្រាសាទ​ដែល​ដាក់​សម្រាប់​បង្ហាញ​អ្នក​ទេសចរណ៍​ក៏​ទឹក​លិច​ដែរ (RFA/Hang Sayuth)។

4

៤-ចំណែក​នៅ​ឯ​ទី​លាន​ជល់​ដំរី និង​ប្រាសាទ​បាយ័ន​វិញ ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​នៅ​តែ​ច្រើន បើ​ទោះបី​ជា​មេឃ​មាន​ភ្លៀង​រលឹម​ក៏​ដោយ (RFA/Hang Sayuth)៕

អត្ថបទ​ទាក់​ទង៖

-ទឹក​ជំនន់​ជន់​លិច​ប្រាសាទ​៤​នៅ​សៀមរាប។Opens in new window ]