មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលកំពុងតាមដានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ អះអាងថា ឈើទាំងនោះត្រូវបានគរទុកបម្រុងនឹងដឹកចូលទៅក្នុងក្រុមហ៊ុន C.R.C.K ដើម្បីធ្វើឲ្យស្របច្បាប់ រួចហើយទើបគេដឹកចេញពីក្រុមហ៊ុនតទៅទៀត។
មន្ត្រីពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ អំពាវនាវឲ្យមានកិច្ចសហការពីសំណាក់អាជ្ញាធរខេត្តកំពង់ធំ និងមន្ត្រីដែលពាក់ព័ន្ធ ប្រសិនជាពួកគេពិតជាមានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើមែននោះ។
ក្រៅពីនោះ ប្រជាសហគមន៍ចាប់បានគោយន្តដឹកឈើចំនួន ៥ ទៅ ៦គ្រឿង រកឃើញឈើដែលគេបានកាប់ និងអារហើយគរទុកជាច្រើនកន្លែង ព្រមទាំងឧបករណ៍មួយចំនួននៅកន្លែងដទៃទៀតក្នុងតំបន់ព្រៃឡង់។
សម្ភាសអភិបាលរងខេត្តកំពង់ធំ គឺលោក អ៊ុត សំអន ទាក់ទងនឹងយុទ្ធនាការការពារព្រៃឡង់របស់ប្រជាសហគមន៍ តាមរយៈការសាកសួររបស់លោក អ៊ួន ឈិន៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។