ប័ណ្ណសារព័ត៌មាន

ស្ថានភាពឧក្រិដ្ឋកម្មព្រៃឈើនៅឆ្នាំ២០១២
ក្រុមអ្នកឃ្លាំមើលអំពីឧក្រិដ្ឋកម្មព្រៃឈើបានរកឃើញថា ការកាប់បំផ្លាញឈើប្រណិតៗ កាលពីឆ្នាំ២០១២ កន្លងមកនេះ ភាគច្រើនបង្កឡើងដោយក្រុមហ៊ុនឯកជនមួយចំនួន ដែលពាក់ផ្លាកជាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ឈើប្រណិតភាគច្រើនត្រូវបានឈ្មួញនាំទៅលក់ទៅប្រទេសវៀតណាម។

សម្ភាសលោក ឆាយ ធី អំពីគំនរឈើរាប់រយដើមត្រូវគេកាប់និងដឹកជញ្ជូនទៅវៀតណាម
ក្រុមសហគមន៍ការពារព្រៃឈើជនជាតិដើមភាគតិចចារាយ បានរកឃើញគំនរឈើមូលរាប់រយដើម ត្រូវគេកាប់ និងដឹកជញ្ជូនឆ្លងដែនចូលទៅប្រទេសវៀតណាម តាមរយៈក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ចំនួនពីរ មានទីតាំងជាប់ព្រំដែនស្រុកអូរយ៉ាដាវ និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម។

លោក ស៊ូប៊ែឌី គាំទ្រការតស៊ូមតិរបស់ពលរដ្ឋខ្មែរដើម្បីទាមទារសិទ្ធិសេរីភាព
ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី ៨ មកកម្ពុជា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានផ្ញើសារគាំទ្រនូវការតស៊ូមតិរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងបុព្វហេតុទាមទារសិទ្ធិសេរីភាពរបស់ខ្លួន។