រូបត្លុកនយោបាយ៖ អ្នកឡើងកាន់តំណែងស៊ីកេរពីឪពុក
ដោយ វិទ្យុអាស៊ីសេរី
2024.12.26
2024.12.26
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលស្នងតំណែងពីឪពុក ចេញមុខមកប្រដៅសិស្ស ដែលទើបប្រឡងជាប់និទ្ទេស «A» ឲ្យខំរៀនបន្ថែមទៀត ព្រោះគ្មានការប្រើប្រាស់ខ្សែ ឬខ្នងក្នុងជួររដ្ឋាភិបាល ឬវិស័យឯកជន ដើម្បីបានមុខដំណែង ឬតួនាទីបុណ្យសក្ដិធំនោះទេ។
ជាក់ស្ដែងរឿងបែបនេះ បានកើតមានឡើងក្នុងត្រកូល «ហ៊ុន» នេះតែម្ដង ដូចជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន បានលើកបន្តុបឲ្យឡើងកាន់តំណែងជំនួសឪពុក និងកូនប្រុស ២នាក់ទៀតសុទ្ធតែមានតំណែងខ្ពស់ និងសំខាន់ៗក្នុងជួររដ្ឋាភិបាលនិងយោធា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។