រូបត្លុកនយោបាយ៖ នយោបាយ[បន្តក់]ទឹក!
2025.02.04
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់ពេលជិតកន្លះសតវត្សមកនេះ កសិករខ្មែរនៅតែប្រឈមនឹងបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវរបស់ពួកគាត់ស្ទើរតែរៀងរាល់ឆ្នាំ។ ពួកគាត់នៅតែបន្តធ្វើស្រែតាមបែបប្រពៃណីប្រវាស់នឹងមេឃ ខណៈពួកគាត់មួយចំនួនទៀតផុងខ្លួនជំពាក់បំណុលវ័ន្តកដោយសារផលិតផលកសិកម្មគ្មានទីផ្សារ និងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ ជាលទ្ធផល កសិករនៅតាមខេត្តមួយចំនួន ដូចជានៅខេត្តបាត់ដំបង ក្រចេះ និងខេត្តតាកែវ ជាដើម បានផ្ទុះការតវ៉ាបិទផ្លូវជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៥នេះ ដើម្បីទាមទាររកអន្តរាគមន៍។ រដ្ឋាភិបាល បានដោះស្រាយតាមរបៀបយករួចខ្លួនមួយពេល ដោយបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រែប្រាំងរបស់ពួកគាត់ និងមានពេលខ្លះទៀតហាក់ស្ដីបន្ទោសកសិករថា មកធ្វើស្រែប្រាំងច្រើនពេកក៏មាន។ អ្នកជំនាញកសិកម្មមួយចំនួន វាយតម្លៃថា ការតវ៉ារបស់កសិករឆ្លុះបញ្ចាំងឱ្យឃើញពីបរាជ័យធ្ងន់ធ្ងររបស់អាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយយូរអង្វែងជូនដល់ពួកគាត់ ជាពិសេសតាមរយៈគោលនយោបាយទឹក ការស្តារ និងសាងសង់ប្រព័ន្ធស្រោចស្រពប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។