#រូបត្លុកនយោបាយ៖ ព្រឹត្តិការណ៍ GUMBALL 3000 សប្បាយលើទឹកភ្នែកអ្នកភូមិបុរាណនៅតំបន់អង្គរ

ដោយ អាស៊ីសេរី
2024.09.19
#រូបត្លុកនយោបាយ៖ ព្រឹត្តិការណ៍ GUMBALL 3000 សប្បាយលើទឹកភ្នែកអ្នកភូមិបុរាណនៅតំបន់អង្គរ តស់... ប្រកួតគ្នាដាក់ចំណងជើងឱ្យរូបត្លុកនយោបាយមួយនេះ !
រូប៖ RFA

ព្រឹត្តិការណ៍ ហ្គាំបល (GUMBALL 3000) ដែល​មាន​រថយន្ត​ទំនើប​៣រយ​គ្រឿង​ជួបជុំ​គ្នា​លើ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប​កាល​ពី​ពេល​ថ្មី​ៗនេះ បាន​ធ្វើ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​សភាព​អ៊ូអរ​ មួយ​ដង្ហើម​ចង្រិត ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ បន្ទាប់​ពី​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ​ មាន​សភាព​ស្ងាត់​ជ្រងំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

រដ្ឋាភិបាល​ថា ព្រឹត្តិការណ៍​នេះ ​នឹង​នាំឲ្យ​បរទេស​ស្គាល់​ពី​កម្ពុជា​កាន់​តែ​ច្រើន​ និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ និង​អ្នក​តាម​ដាន​សង្គម​មិន​រំពឹង​យ៉ាង​ដូច្នេះ​ឡើយ ​ផ្ទុយ​ទៅ​វិញ​ ពួក​គាត់​យល់​ថា ព្រឹត្តិការណ៍ ហ្គាំបល (GUMBALL 3000) នេះ​ គឺ​ជា​ការ​ស​ប្បាយ​រីករាយ ​យក​មុខ​យក​មាត់ និង​ជា​ការ​សម្ញែង​ទ្រព្យសម្បត្តិ ដែល​បាន​មក​ពី​អំពើ​ពុករលួយ​របស់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច ដែល​ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណោះ។ ជា​ពិសេស​ព្រឹត្តិការណ៍​នេះ ​គេ​ហាក់​នាំ​គ្នា​សប្បាយ​លើ​គំនរ​ទុក្ខ​ និង​ទឹក​ភ្នែក​របស់​អ្នក​ភូមិ​អង្គរ​ជា​ច្រើន​រយ​គ្រួសារ ដែល​អាជ្ញាធរ​បាន​បណ្តេញ​ចេញ​ពី​លំ​នៅ​ឋាន​ទាំង​បង្ខំ​។

ពលរដ្ឋ​ដែល​រុះរើ​ផ្ទះសម្បែង​ចេញ​ពី​​ភូមិ​បុរាណនៅតំបន់​អង្គរ​ទាំង​ទឹក​ភ្នែក​នោះ​ មាន​ប្រមាណ​៥ពាន់​(៥០០០)​គ្រួសារ​ ដោយ​តម្រូវ​ឲ្យ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​តំបន់​រុនតាឯក​ ឆ្ងាយ​ដាច់​ស្រយាល​ពី​ទី​ប្រជុំជន ​និង​ពុំ​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទាំង​អស់​។ ​ពួក​គាត់​ក៏​ត្រូវ​បង្ខំ​ចិត្ត​សង់​ជម្រក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដោយ​ខ្លួន​ឯងទៀតផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។