រូបត្លុកនយោបាយ​៖ ការពារ ​«កិត្យានុភាព»​ ជាតិ ឬ «បំពុល​ព័ត៌មាន»​ ការពារ​ត្រកូល ​«ហ៊ុនសែន»?

នៅ​មិន​ដល់​១០០ថ្ងៃ​នៃ​ការ​ឡើង​មក​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ត​ពី​ឪពុក​របស់​លោក សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​ដែល​លោក​នាំ​មក​ជូន​សង្គម​ជាតិ​នោះ គឺ​«ការបំពុល​សង្គម» និង​«គំរាមកំហែង»​កាន់​តែ​ខ្លាំង​ឡើង​ៗ​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។ ក្រុម​យុវជន​អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា គណបក្ស​កាន់​អំណាច​កំពុង​ពង្រឹង​ក្រុម​វាយ​ប្រហារ​នៅ​លើ​បណ្តាញ​សង្គម​កាន់​តែ​ខ្លាំង​ដើម្បី​បំពុល​សង្គម។

លោក ហ៊ុន ម៉ាណែត បាន​ប្រញាប់ប្រញាល់​បង្កើត​គណៈកម្មាធិការ​ជាតិ​ដែល​លោក​ប្រសិទ្ធិនាម​ថា​«គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ» ក្នុង​គោលដៅ​ដែល​លោក​អះអាង​ថា​ដើម្បី​«ការពារ» និង​«លើក​កម្ពស់»​កិត្យានុភាព​ជាតិ​ទាំង​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ ដោយ​មាន​លោក ស្វាយ ស៊ីថា ជា​ប្រធាន។ ក៏​ប៉ុន្តែ ជាក់ស្តែង ក្រុម​សង្គ្រាម​ព័ត៌មាន​អ៊ីនធឺណិត (Cyber War Room) ដែល​គេ​ដឹង​កន្លងមក​ថា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​បង្កើន​សកម្មភាព​ចេញ​អុកឡុក​តាមរយៈ​ការប្រើប្រាស់​គណនី​ហ្វេសប៊ុក​ (Facebook) ក្លែងក្លាយ​ចូល​បញ្ចេញមតិ​ដោយ​សរសេរ​សារ​ឆ្លើយតប​ជា​ស្វ័យប្រវត្តិ ដូចជា​សារ​អសុរោះ​ ឬ​ជេរប្រមាថ​ ចូល​ទៅក្នុង​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នក​នយោបាយ​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល អ្នកវិភាគ និង​បណ្ដា​សារព័ត៌មាន​ឯករាជ្យ​ ដូចជា​វិទ្យុអាស៊ីសេរី ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។