ពលរដ្ឋ​ពិនិត្យ​បង្គោល​ព្រំដែន​ជា​លើក​ទី​២​នៅ​ខេត្ត​ស្វាយរៀង

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ព្រះសង្ឃ យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​ពាន់​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ជា​លើក​ទី​២ នា​ខេត្ត​ស្វាយរៀង តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​១៩ កក្កដា។

ពលរដ្ឋ​ខ្មែរ​ពីរ​ក្រុម​ប្រឈម​មុខ​ដាក់​គ្នា និង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី ដោយ​អាជ្ញាធរ​បាន​រៀបចំ​ពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០០​នាក់​ប្រដាប់​ដោយ​ដំបង​ស្ទើរ​គ្រប់​ដៃ ដើម្បី​ត្រៀម​សម្រាប់​រារាំង​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា មាន​មនុស្ស​តែ ១០០​នាក់​ទេ​ក្នុង​ចំណោម ២​ពាន់​នាក់ ដែល​អនុញ្ញាត​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។