សមាជិកសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សកម្មជនដីធ្លីរាជធានីភ្នំពេញ ប្រហែល ១០០នាក់ បានតវ៉ានៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។ ពួកគេសុំឲ្យដោះលែងប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងមនុស្ស ២០នាក់ផ្សេងទៀត នៅពេលតុលាការបើកសវនាការជាថ្មីលើសំណុំរឿងរបស់ លោក វន់ ពៅ សុំនៅក្រៅឃុំ។ ប៉ុន្តែ តុលាការសម្រេចមិនអនុញ្ញាតឲ្យ លោក វន់ ពៅ នៅក្រៅឃុំឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។