សកម្មជន​ដី​និង​ក្រុម​ម៉ូតូ​ឌុប​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍

សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​៥ មិថុនា នេះ បើក​សវនាការ​លើ​បណ្ដឹង​របស់​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ លោកស្រី យ៉ោម បុប្ផា។

ក្រុម​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ប្រមាណ ៤០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ស្រែក​តវ៉ា​នៅ​ខាង​មុខ​សាលាឧទ្ធរណ៍ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។ ចំណែក​ឯ​អ្នក​តវ៉ា​មួយ​ក្រុម​ទៀត មាន​គ្នា​ប្រមាណ​ជាង ៥០​នាក់ ជា​ក្រុម​អ្នក​ម៉ូតូ​ឌុប តវ៉ា​ទាមទារ​ឲ្យ​តុលាការ​បន្ត​ឃុំ​ខ្លួន​លោកស្រី។

១-សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់ លោកស្រី យ៉ោម បុប្ផា នា​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៣។

២-ក្រុម​អ្នក​គាំទ្រ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

៣-ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ស្រែក​ទាមទារ​ឲ្យ​តុលាការ​បន្ត​ឃុំ​ខ្លួន​លោកស្រី យ៉ោម បុប្ផា។

៤-ក្រុម​អ្នក​គាំទ្រ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

៥-ក្រុម​អ្នក​គាំទ្រ​លោកស្រី យ៉ោម បុប្ផា និង​ក្រុម​ម៉ូតូ​ឌុប ប្រឈម​មុខ​គ្នា​នៅ​ខាង​មុខ​សាលាឧទ្ធរណ៍។

៦-ក្រុម​សកម្មជន​ដីធ្លី ជាន់​រូប​មន្ត្រី​ពុករលួយ នៅ​ខាង​មុខ​សាលាឧទ្ធរណ៍។

៧-តំណាង​អ្នក​ភូមិ​បឹង​កក់ លោកស្រី ទេព វន្នី ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

៨-ក្រុម​អ្នក​គាំទ្រ​អង្គុយ​នៅ​ក្រៅ​សាលាឧទ្ធរណ៍ សុំ​ឲ្យ​តុលាការ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

លោកស្រី យ៉ោម បុប្ផា រង​ការ​ចោទ​ពី​បទ​ប្រើ​ហិង្សា​លើ​បុរស ២​នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៦០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។