ស្របពេលកម្ពុជារបស់ត្រកូលហ៊ុន កំពុងត្រៀមខ្លួនក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៣០ ពលរដ្ឋក្រីក្ររាប់រយនាក់ ដើម្បីតែក្រពះបានប្រជ្រៀតរត់ជាន់គ្នាយកអាំងប៉ាវអង្ករ ២គីឡូ និងលុយ ៤ម៉ឺនរៀល ពីទីប្រឹក្សាឪពុកនាយករដ្ឋមន្ត្រី និងជាឧកញ៉ាល្បីឈ្មោះខាងរឿងអាស្រូវគឺលោក សុខ គង់។ ហេតុការណ៍នេះ បានកើតឡើងនៅខាងមុខភូមិគ្រឹះរបស់លោក សុខ គង់ កាលពីថ្ងៃទី២៣ ខែមករា នៅប៉ុន្មានថ្ងៃមុនថ្ងៃចូលឆ្នាំចិន និងវៀតណាម។ មនុស្ស ៤នាក់ អាយុចន្លោះពី ៣០ឆ្នាំ ដល់៧១ឆ្នាំ ក្នុងនោះ ២នាក់ជាស្ត្រី បានស្លាប់ និង៥នាក់ទៀតរបួសធ្ងន់។ ទោះយ៉ាងណា អាជ្ញាធរក្រុងភ្នំពេញហាក់ប្រញាប់ប្រញាល់ដោះដៃមិនទទួលខុសត្រូវក្នុងរឿងនេះ ដោយបែរជាទម្លាក់កំហុសដាក់ជនរងគ្រោះ ខណៈនៅមិនទាន់មានការស៊ើបអង្កេត និងការធ្វើកោសល្យវិច័យស្វែងរកការពិតឱ្យបានត្រឹមត្រូវនៅឡើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
