លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុសភានៅថ្ងៃអង្គារនេះត្រូវទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ដកស្រង់ប្រសាសន៍ដែលថ្លែងថា រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់មកបានខ្ចីប្រាក់ពីប្រទេសរុស្ស៊ីអស់ប្រមាណជា១៥០០លានដុល្លារអាមេរិក។
ក្នុងពេលជាមួយគ្នានេះមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ក៏បានសម្រេចលុបចោលបំណុល៨២លានដុល្លារដែលកម្ពុជាជំពាក់ខ្លួនផងដែរ។ ក៏ប៉ុន្តែ លោក ជាម យៀប បានឲ្យដឹងថា ចំពោះស.រ.អា.វិញដែលកម្ពុជាជំពាក់ប្រាក់៣៣៩លានដុល្លារនោះគេបានបដិសេធមិនលុបចោលបំណុលកម្ពុជាផងនោះទេ៕