លោក សម រង្ស៊ី ថា ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ មាន​គោលដៅ​មួយ​យ៉ាង​ច្បាស់​ គឺ​ ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រស់​ឡើងវិញ

លោក ទីន ហ្សាការីយ៉ា
2019.06.27
Samrainsy_EU លោក​ សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ និង​ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក​ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៩។
បណ្ដាញ​សង្គមហ្វេសប៊ុក

នៅ​ទន្ទឹម​និង​លោក​ កឹម សុខា សំដែង​ការ​មិន​ស្ដាយ​ក្រោយ​ដែល ​របប​លោក ហ៊ុន សែន ​ចាប់​លោក​ឃុំឃាំងដើម្បី​ទាមទារ​ប្រជាធិបតេយ្យ​ និង​សិទ្ធិសេរិភាព​នេះ លោក សម រង្ស៊ី​ និង​គណៈ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បាន​ជួបជុំ​ជា​មួយ​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ព្រុចស៊ែល​ ប្រទេស​ប៊ែលហ្សិក​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦​មិថុនា​នេះ​។​

លោក សម រង្ស៊ី បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​សហភាព​អឺរ៉ុប​ មាន​គោលដៅ​មួយ​យ៉ាង​ច្បាស់​ គឺ ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រស់​ឡើង​វិញ​ នៅ​ប្រទេស​កម្ពុជា ពី​ព្រោះ​គេ​យល់ថា​ មិន​អាច​មាន​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ទេ​ បើ​គ្មាន​គណបក្ស​ប្រឆាំង​

ហើយ​ពុំ​មាន​គណបក្ស​ប្រឆាំង​ណា​ពិត​ប្រាកដ​នៅ​កម្ពុជា​ ក្រៅ​ពី​គណបក្ស សង្គ្រោះជាតិ​ដែរ​។

លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន បាន​បរាជ័យ​​លើក​ហើយ​ ក្នុង​ការ​ប៉ុនប៉ង​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បេះដូង​ប្រជារាស្ត្រ​ខ្មែរ ​និង​ក្នុង​ការ​ប៉ុនប៉ង​បង្កើត​គណបក្ស​ប្រឆាំង​ក្លែងក្លាយ​

លោក សម រង្ស៊ី ​បាន​រៀបរាប់​ថា​ បរាជ័យ​ទី​១ ​គឺ​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ៥០០៧ រូប មក​ពី​គណបក្ស​សង្គ្រោះជាតិ ​ឲ្យ​ចុះ​ចូល​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ​តែ​សាមី​ខ្លួន​ជាង ៩០ ភាគរយ មិន​ព្រម​ដាច់​ខាត

បរាជ័យ​ទី​២​ គឺ​រៀបចំ​ការ​បោះឆ្នោត​ក្លែងក្លាយ​ នៅ​ឆ្នាំ ២០១៨ ​ដោយ​បង្កើត​គណបក្ស​ប្រឆាំង​ក្លែងក្លាយ​ រហូត​ដល់​ទៅ​ ១៩ គណបក្ស តែ​គណបក្ស​ប្រឆាំង​ក្លែងក្លាយ​ទាំង​នោះ​ ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាត់​ចោល​ទាំងអស់​ គ្មាន​ទទួល​បាន​អសនៈ​ទាល់​តែ​សោះ​ នៅ​ក្នុង​រដ្ឋសភា​ទីងមោង​សព្វ​ថ្ងៃ​
បរាជ័យ​ទី​៣ ​គឺ​ចង់​អូសទាញ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ១១៨ នាក់ ឲ្យ​ក្បត់​គណបក្ស​ខ្លួន​ ដោយ​ទៅ​សុំ​ច្បាប់​ពី​ ហ៊ុន សែន ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោម​បញ្ជា​ ហ៊ុន សែន តែ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១៨ នាក់​នោះ​ មាន​តែ​​នាក់​ទេ ​ដែល​ចាញ់​បោក ហ៊ុន សែន ​ឬ​ព្រម​លក់​ខ្លួន ឲ្យ​គេ

លោក សម រង្ស៊ី​ បន្ថែម​ថា ដើម្បី​ជៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម ​ពី​សហភាព​អឺរ៉ុប​ ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នោះ​ លោក ហ៊ុន សែន ​ដាច់ខាត​ត្រូវ​តែ​ដោះលែង​លោក​ កឹម សុខា ​ដោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ មក​លើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ហើយ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រឆាំង​ ដំណើរ​ការ​ឡើង​វិញ​ជា​បន្ទាន់​៕

 

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​ដុត​ផ្ទះ និង​យក​ដីធ្លី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។