បទ​វិភាគ៖ តើ​បក្ស​ទាំង​ពីរ​អាច​រួម​ដៃ​គ្នា​ដោះស្រាយ​វិបត្តិ​ដីធ្លី​បាន​ដែរ​ឬ​ទេ?

ដោយ ទេព សុរ៉ាវី
2014-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា ក្នុង​ខេត្ត​ព្រះវិហារ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ដើម​ពោធិ៍​ក្បែរ​វិមាន​ឯករាជ្យ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​តំបន់​ពីរ​ផ្សេង​គ្នា ក្នុង​ខេត្ត​ព្រះវិហារ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ដើម​ពោធិ៍​ក្បែរ​វិមាន​ឯករាជ្យ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Sochivy

ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ចាប់​ផ្ដើម​កក្រើក​តវ៉ា​ឡើង​វិញ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​រួច​មក។ គណបក្ស​សង្គ្រោះ​ជាតិ មាន​កម្មវិធី​នយោបាយ​ច្បាស់​លាស់ ដើម្បី​ដោះស្រាយ​វិបត្តិ​ដីធ្លី​ជូន​ពលរដ្ឋ។ រីឯ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដែរ។ ថែម​ទាំង​បាន​ស្តី​បន្ទោស​ទៅ​មន្ត្រី​ក្រោម​ឱវាទ មាន​ទាំង​រដ្ឋមន្ត្រី អភិបាល​ខេត្ត និង​ថ្នាក់​ដឹក​នាំ​ពាក់ព័ន្ធ​ទាំងអស់ ថា​មិន​បាន​យក​ចិត្ត​ទុក​ខិតខំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។

បើ​គណបក្ស​ទាំង​ពីរ​មាន​ជំហរ​ដូច​គ្នា​ហើយ​នោះ តើ​អាច​រួម​ដៃ​គ្នា​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា បាន​ដែរ​ឬ​ទេ?

នរណា​ទៅ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ពិត ឬ​កុហក ចំពោះ​ពាក្យ​ដែល​លោក​ថា លោក​មិន​ធ្លាប់​បាន​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ទាល់​តែ​សោះ ពី​រឿង​ដែល​ពលរដ្ឋ​ស្នើសុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី។ ថា​រឿង​ញត្តិ​ចុះ​ថា​លោក​មិន​បាន​ទទួល ចុះ​ពេល​ពលរដ្ឋ​ទៅ​ស្រែក​ឡូងៗ​ទាមទារ​នៅ​ក្បែរ​របង​ផ្ទះ​សម្ដេច រហូត​ក្រុម​សន្តិសុខ​ប្រើ​ហិង្សា​វាយ​ដំ​ច្រំ​ធាក់ និង​ចាប់​សែង​មនុស្ស​ដូច​សត្វ​ធាតុ​នោះ​យ៉ាង​ម៉េច​ដែរ? ប្រសិន​បើ​លោក​យក​ចិត្ត​ទុក​ដាក់​ងាក​មើល ឬ​យក​ត្រចៀក​ស្តាប់​តែ​បន្តិច ក៏​លោក​ប្រហែល​ជា​ដឹង​តិចតួច​ដែរ។

លោក ហ៊ុន សែន ហាក់​ដូច​ជា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​សម្បើម​ណាស់​ពី​ទុក្ខ​កង្វល់ និង​ផល​វិបាក​របស់​ពលរដ្ឋ ដោយ​ថ្មីៗ​នេះ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ក្នុង​ករណី​ដី​ទំនាស់​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច លោក​បញ្ជាក់​ច្បាស់​ថា គឺ​ត្រូវ​គិត​ពលរដ្ឋ​ជា​ធំ ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន ត្រូវ​អនុវត្ត​គោល​នយោបាយ​ស្បែក​ខ្លា​ជា​ដាច់​ខាត។

លោក​ក៏​បាន​បន្ទោស​ទៅ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មើល​តែ​តាម​ផែនទី និង​មិន​បាន​ចុះ​ទៅ​មើល​ផ្ទាល់ ពិសេស​មិន​បាន​អនុវត្ត​អនុសាសន៍​របស់​លោក​ឲ្យ​មាន​ប្រសិទ្ធភាព។

យ៉ាង​ណា លោក ហ៊ុន សែន ហាក់​មាន​ជំហរ​រឹងមាំ​ដោះស្រាយ​វិបត្តិ​សង្គម ពិសេស​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​ប្រសើរ​ឡើង​វិញ។ ទំនង​ជា​លោក​ចង់​ស្ដារ​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ឡើង​វិញ​ក៏​ថា​បាន។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ឯណោះ​វិញ ហាក់​បង្ហាញ​ថា ខ្លួន​មាន​ឆន្ទៈ​រួច​ហើយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី ដោយ​គណបក្ស​នេះ​បាន​បង្កើត​កម្មវិធី​នយោបាយ​សម្រាប់​ដោះស្រាយ​វិបត្តិ​ដីធ្លី ដោយ​ផ្ដើម​ពី​ការ​សើរើ​ឡើង​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រាជ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​រយៈពេល ៩៩​ឆ្នាំ។ ការ​បែង​ចែក​ដី​ដល់​គ្រួសារ​កសិករ​ដែល​គ្មាន​ដីធ្លី ឬ​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ ពិសេស គឺ​ការ​ដក​ហូត​ដី​ពី​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​ដែល​យក​ទៅ​ដោយ​បំពាន ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​វិញ។ ដូច្នេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដោះស្រាយ​វិបត្តិ​ដីធ្លី​បាន​ដែរ​ទេ?

ទំនង​ជា​បក្ស​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​វិបត្តិ​សង្គម​មួយ​នេះ​បាន​ទេ ប្រសិន​បើ​គ្មាន​ការ​សហការ​គ្នា​នោះ។

នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ទន្ទ្រាន​យក​ដីធ្លី​ពី​ពលរដ្ឋ គឺ​សុទ្ធ​សឹង​ជា​ឧកញ៉ា ជា​មន្ត្រី​គ្រាក់ៗ ដែល​មាន​តួនាទី​ក្នុង​រាជ​រដ្ឋាភិបាល និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​ពិបាក​នឹង​ធ្វើ​កំណែ​ទម្រង់​ដីធ្លី ឬ​ចាប់​ឧកញ៉ា និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស។ ពិសេស ក្រុមហ៊ុន​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​នោះ គឺ​ជា​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​មក​លើ​គណបក្ស​កាន់​អំណាច។

គណបក្ស​សង្គ្រោះ​ជាតិ ទំនង​មិន​អាច​មាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​ដីធ្លី​តែ​ឯង​បាន​ទេ អាច​បាន​ត្រឹម​កែលំអ​ខ្លះ ដើម្បី​ឲ្យ​ល្អ​មើល និង​ឲ្យ​ម្ចាស់​ឆ្នោត​អស់​ចិត្ត​ប៉ុណ្ណោះ។

យ៉ាង​ណា តំណាង​រាស្ត្រ​គណបក្ស​នេះ​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ ក្នុង​រដ្ឋសភា នឹង​អាច​មាន​តុល្យភាព​អំណាច​ជាមួយ​បក្ស​កាន់​អំណាច។ តាម​រយៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​កោះ​ហៅ​រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់ព័ន្ធ មក​បំភ្លឺ​ក្នុង​រដ្ឋសភា និង​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​បាន។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​កាតព្វកិច្ច ឬ​អំណាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ឡើយ គឺ​ការ​ដោះស្រាយ​ទាំង​អម្បាលម៉ាន ស្ថិត​លើ​រាជ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច។ ដូច្នេះ ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​បាន ឬ​មិន​បាន​នោះ គឺ​អាស្រ័យ​ទៅ​លើ​បក្ស​កាន់​អំណាច មាន​ឆន្ទៈ​ពិត​ប្រាកដ​ដោះស្រាយ​រឿង​នេះ​ដែរ ឬ​អត់?

ចំពោះ​ប្រមុខ​រាជ​រដ្ឋាភិបាល លោក ហ៊ុន សែន ទំនង​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​សំខាន់​នោះ គឺ​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​ឯណោះ​ទេ​ជា​បញ្ហា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ទទួល​ស្គាល់​ពី​ការ​បរាជ័យ​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​រួច​ហើយ ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី។ លោក​ថែម​ទាំង​បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ជា​សាធារណៈ តាំង​ពី​រដ្ឋមន្ត្រី អភិបាល​ខេត្ត ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​មិន​លើក​លែង​សូម្បី​តែ​កូន​ប្រុស​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ានិត ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។ ម្យ៉ាង​ទៀត គឺ​ប្រហែល​មក​ពី​ការ​ទទួល​ស្គាល់​បរាជ័យ​អំពី​រឿង​នេះ​ហើយ បាន​ជា​មិន​ឃើញ​លោក​ចាប់​ផ្តើម​កម្មវិធី​យុវជន​វាស់​នោះ​ជា​បន្ត​ទៀត ក្រោយ​ការ​បោះ​ឆ្នោត​នោះ។

រីឯ​បទបញ្ជា​០១ គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​នោះ ក៏​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ថែម​ទៀត។ ជាក់ស្តែង នៅ​ខេត្ត​ពោធិ៍សាត់ មាន​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ប្លង់​រឹង​ពី​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ហើយ តែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់។ ពលរដ្ឋ​ខ្លះ​ទៀត នៅ​បឹង​ប្រាំ ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដោយ​ដី​ក្នុង​ប្លង់​នោះ​បែរ​ជា​មាន​ពលរដ្ឋ​ផ្សេង​រស់នៅ ហើយ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នោះ​បែរ​ជា​គ្មាន​ប្លង់​កម្មសិទ្ធិ​ទៅ​វិញ។

តាម​មើល​ទៅ គណបក្ស​ទាំង​ពីរ​ចៀស​មិន​ផុត​ពី​ការ​ចាប់​ដៃ​គ្នា​បញ្ចប់​វិបត្តិ​ដីធ្លី​នោះ​ទេ គឺ​ប្រៀប​ដូច​ចង្កឹះ​ដែល​មិន​អាច​ឃ្លាត​គ្នា​បាន។ គណបក្ស​សង្គ្រោះ​ជាតិ ដើរ​តួនាទី​ជា​អ្នក​ឃ្លាំ​មើល ហើយ​បើ​បក្ស​កាន់​អំណាច​មិន​ដោះស្រាយ​ទេ​នោះ ម្ចាស់​ឆ្នោត​នឹង​ដឹង​ថា គណបក្ស​ណា​មាន​ឆន្ទៈ​ពិត​ប្រាកដ ហើយ​បក្ស​ប្រឆាំង​អាច​នឹង​មាន​ប្រជាប្រិយភាព​កើន​ទ្វេដង។ ដូច្នេះ ចង់​មិន​ចង់ ដើម្បី​ឲ្យ​បាន​ប្រជាប្រិយភាព​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​នោះ លុះត្រា​តែ​បក្ស​កាន់​អំណាច ត្រូវ​តែ​ដោះស្រាយ​វិបត្តិ​ដីធ្លី និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

sokhak

ពី pp

if they both join together they can rule and they can make the country better.ete

Aug 23, 2014 11:48 PM

ក្មេងវត្ត

ពី វត្តភ្នំ

រឿងរ៉ាវដីធ្លីរបស់ពលរដ្ឋខ្មែរនេះស្រាច់តែលោកសម រង្សីនិងលោក
កឹម សុខាសុខចិត្តលក់ខ្លួនប៉ុណ្ណាទៀតឱ្យទៅហ៊ុន សែន?។

Aug 21, 2014 04:12 PM

អ្នក​អាន​អនាមិក

ពី Aokland

No anyone surprised to all these crooks and thieves run the country from worsen killing us and came back to rescued us once again .Let this buffoon dictator as a alone wild wolf who hiding in the monk rob and schemed all of u in the last 35 years with cold-bloody + depression , homicide ,suicide , arrest , jail , false accusing by one-man-rule and one-man party rule to continuing more suffers to innocent lives .

Aug 21, 2014 01:17 PM

DEJO PEN

IMPOSSIBLE BECAUSE HUN SEN HAS BEEN THE ONE STARTS ALL PROBLEMS. TO SOLVE,NEED TO GET RID OFF THE MAKERS,GO STRAIGHT TO TARGET - HUN SEN AND HIS CLANS.

Aug 21, 2014 09:47 AM

អ្នក​អាន​អនាមិក

ក្រុមចោរហារយហ៊ុនសែន និយាយថា ប្រជ ពូកែសម្តែងណាស់ ដូចជាត្រូវរងគ្រាប់ស្លាប់ ពិការ បែកក្បាល បាក់ដៃបាក់ជើង សន្លប់ ចាប់ចងដាក់គុក រងការទាត់ធាក់ យុំស្រែក វាឆ្ងាញ់ត្រង់ថា
Action សំរាប់ឲ្យគេថតរូប។ លើកនេះ ហ៊ុន​ សែន ដើតួរ កាច កំសត់ លេងទឹកមុខចូលតួបានល្អ ជាងអ្នកអស់ដី អត់អាហារ អ្នកស្លាប់ ព្រាត់ម៉ែ ឪ ដោយចោរបស់គាត់យាយីទៅទៀត។ ពិតជាមនុស្សពិសេសមែន ធ្វើពើបានល្អ គ្មានកន្លែងខ្មាស់បន្តិចណា បែបនេះតភាគយូរដែរទេ????។

Aug 21, 2014 02:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល