ប័ណ្ណសារព័ត៌មាន
2013-11-25
ទាំងវោហារសព្ទ ទាំងពាក្យគំរោះគំរើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងប្រើទៅលើក្រុមអ្នករិះគន់ ហាក់ដូចជាស្ងៀមស្ងាត់នៅក្រោយការបោះឆ្នោតអាណត្តិទី៥ នេះ។ តើការប្រើពាក្យសម្ដីគំរោះគំរើយបង្កប់ដោយហិង្សារបស់មេដឹកនាំកម្ពុជា បែបនេះ ជាគំរូល្អដល់កូនខ្មែរដែរឬទេ។
2013-11-11
កម្ពុជា នៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសក្រីក្រ ដែលមានពលរដ្ឋប្រមាណ ៦លាននាក់ ស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្ររកប្រាក់ចំណូលមិនបាន ៥ពាន់រៀល ក្នុងមួយថ្ងៃ។ តើកត្តាអ្វីខ្លះដែលជាឫសគល់នៃសេចក្តីក្រីក្រនៅកម្ពុជា?
2013-11-03
សហគមន៍ជាតិ និងអន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបណ្ដឹងឧទ្ធរណ៍របស់អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង សម្រេចអោយជនជាប់ចោទរូបនេះជាប់ពន្ធនាគារមួយឆ្នាំកន្លះ ពីបទបាញ់ប្រហារកម្មកររោងចក្របីនាក់អោយរបួស។
2013-10-29
ប្រជាពលរដ្ឋ តែងសង្ឃឹមថា អ្នកគ្រប់គ្រងនៅក្នុងភូមិនឹងបម្រើផលប្រយោជន៍ដល់ខ្លួន ក៏ប៉ុន្តែ ហាក់ដូចជាមិនដូចការគិតនោះទេ ពីព្រោះថាកន្លងមក មេភូមិ ឬប្រធានភូមិមួយចំនួន មិនបានបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ តែបែរជាបម្រើផលប្រយោជន៍ឱ្យបក្សនយោបាយច្រើនជាងប្រជាពលរដ្ឋទៅវិញ។
2013-10-29
គណបក្សសង្គ្រោះជាតិ បានធ្វើបាតុកម្មចំនួន ៥ដងមកហើយ ចាប់តាំងពីមុនថ្ងៃបោះឆ្នោត រហូតមកដល់បច្ចុប្បន្ន។ បាតុកម្មលើកទី១ និងទី២ នៅមុនពេលបោះឆ្នោត គណបក្សប្រឆាំងបានជំរុញឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមអនុសាសន៍របស់តំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទាមទារឲ្យ លោក សម រង្ស៉ី ចូលស្រុក។
2013-10-22
ក្រោយពីមិនបានជោគជ័យក្នុងការតវ៉ាផ្លូវច្បាប់ដើម្បីស្វែងរកការពិតជូនម្ចាស់ឆ្នោតចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ នេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានងាកមកចរចាទាមទារយកតំណែងប្រធានរដ្ឋសភាជូនគណបក្សរបស់ខ្លួន ដើម្បីអោយមានតុល្យភាពអំណាចជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល។
2013-10-20
ថ្ងៃទី២៣ តុលា ឆ្នាំនេះ គឺជាខួបលើកទី២២ នៃសន្ធិសញ្ញាទីក្រុងប៉ារីស។ នៅក្នុងថ្ងៃខួបនេះដែរ ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិ ក៏គ្រោងនឹងធ្វើមហាបាតុកម្មមួយស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ទាមទារឲ្យរដ្ឋាភិបាលគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះតែម្ដង។
2013-10-10
របាយការណ៍រួមឆ្នាំ២០១៣ របស់អង្គការសហប្រជាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី បានស្នើឱ្យប្រទេសនៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិក កំណត់គោលដៅលុបបំបាត់ភាពក្រីក្រ ការអត់ឃ្លាន និងបញ្ហាខ្វះអាហារូបត្ថម្ភឱ្យអស់នៅឆ្នាំ២០៣០។ តើហេតុអ្វីបានជាត្រូវព្រួយបារម្ភអំពីបញ្ហាកុមារខ្វះអាហារូបត្ថម្ភ?
2013-10-08
អ្នកទន់ខ្សោយគ្មានអំណាចនិងគ្មានទ្រព្យសម្បត្តិ ច្រើនតែស្រែកទាមទាររកយុត្តិធម៌។ ប៉ុន្តែពាក្យ "យុត្តិធម៌" នេះ គេមិនសូវឃើញអ្នកមានអំណាច ឬអ្នកមានធនធានហូរហៀរស្រែកទាមទារនោះទេ ជាងនេះទៅទៀត ពួកគេមួយចំនួនថែមទាំងប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើជនស្លូតត្រង់។ ផ្ទុយទៅវិញ ពេលដែលពួកគេអស់អំណាច ពួកគេក៏ចេះស្រែកទាមទាររកយុត្តិធម៌ដែរ។
2013-10-05
គ្រាន់តែសមាជិកសភាគណបក្សប្រជាជនកម្ពុជា របស់ លោក ហ៊ុន សែន បោះឆ្នោតមួយកញ្ចប់អោយសមាជិកសភាគណបក្សប្រជាជនកម្ពុជា ធ្វើជាប្រមុខរដ្ឋាភិបាល និងធ្វើជាប្រធានសភា មិនបានមួយដង្ហើមផង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប្រញាប់ប្រញាល់ប្រកាសគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ភ្លាម។
2013-10-04
រដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មីសម្រាប់ប្រទេសកម្ពុជា បានបង្កើតឡើងតាមការគ្រោង និងរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជា ទោះបីជាការបោះឆ្នោតនីតិកាលទី៥ នេះ មានគណបក្សមួយទៀតជាប់ឆ្នោតបានអាសនៈជិតពាក់កណ្ដាលក៏ដោយ។
2013-09-19
ខណៈដែលអ្នកនយោបាយទាំងពីរបក្សកំពុងពិចារណាដោះស្រាយវិបត្តិក្រោយការបោះឆ្នោតក្រោមព្រះរាជតម្រិះរបស់អង្គព្រះមហាក្សត្រនោះ អ្នកនយោបាយក៏បានចោទគ្នាទៅវិញទៅមកថា គឺក្រុមនេះ ឬក្រុមនោះទេជាអ្នកគំរាមកំហែងព្រះមហាក្សត្រ ឬមិនដង្ហែតាមព្រះរាជតម្រិះព្រះមហាក្សត្រជាដើម។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអំពាវនាវសូមអោយមានការរក្សាតម្លៃនិងសេចក្ដីថ្លៃថ្នូរក្នុងការបញ្ចេញមតិទាក់ទងនឹងព្រះមហាក្សត្រផងដែរ។
2013-09-18
រហូតមកទល់ពេលនេះ ក្រុមមន្ត្រីខាងគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរថា បក្សកាន់អំណាចមួយនេះនៅតែមិនអាចចូលរួមក្នុងការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតបានទេ ដោយសារតែកម្ពុជា មិនមានច្បាប់ណាមួយតម្រូវអោយធ្វើដូច្នេះ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា គណៈកម្មការចម្រុះនោះអាចបង្កើតទៅបានយ៉ាងងាយស្របតាមយន្តការដែលមានស្រាប់ ដូចអ្វីដែលកម្ពុជា ធ្លាប់ធ្វើកន្លងមក។
2013-09-11
ក្រុមអ្នកឃ្លាំមើលនិយាយថា ការអូសបន្លាយនៃការជាប់គាំងផ្នែកនយោបាយយូរពេក អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនោះ មានលទ្ធភាពច្រើនក្នុងការរៀបចំក្បួនយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់ជាមួយបក្សប្រឆាំង។ ប៉ុន្តែ ក្រុមអ្នកវិភាគខ្លះនិយាយថា ការជាប់គាំងផ្នែកនយោបាយកាន់តែយូរ គឺកាន់តែប្រសើរ ដើម្បីអាចឲ្យក្រុមប្រឆាំងមានពេលគ្រប់គ្រាន់ក្នុងការតវ៉ា ដើម្បីឲ្យមានការកែទម្រង់លើគោលនយោបាយអភិបាលកិច្ចសំខាន់ៗរបស់រដ្ឋ។
2013-09-03
រដ្ឋាភិបាលបានកែនកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមករាជធានីភ្នំពេញ ជាបន្តបន្ទាប់ ក្រោយពីការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា កន្លងមក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺខាងគណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួនឈ្នះឆ្នោត ហើយចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាមិនឯករាជ្យ និងមានភាពមិនប្រក្រតីជាច្រើនកើតឡើងក្នុងពេលបោះឆ្នោត។