ខ្សែរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុចាប់ផ្ដើមដំណើរការ
2012.12.30
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសម្ពោធនោះថា ខ្សែរថភ្លើងនេះអាចកាត់បន្ថយប្រាក់ចំណាយថ្លៃដឹកជញ្ជូនយ៉ាងច្រើនរបស់ក្រុមហ៊ុន និងថ្លៃសេវាធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរក្រីក្របានយ៉ាងច្រើន។
ក្រៅពីនេះ រថភ្លើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយផ្សែងពុលនាំឲ្យខូចបរិស្ថាន ដែលកន្លងមកការដឹកជញ្ជូនទំនិញរវាងកំពង់ផែក្រុងព្រះសីហនុ និងភ្នំពេញ ត្រូវដឹកដោយរថយន្តកុងតឺន័រ ជាច្រើនរយគ្រឿងតាមផ្លូវជាតិលេខ៤។
កម្ពុជានឹងបើកខ្សែរថភ្លើងថ្មីមួយខ្សែទៀត ដែលមានចម្ងាយ ៣៣៧ គីឡូម៉ែត្រ ពីភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ភាគពាយព្យ នៅក្នុងចន្លោះឆ្នាំ២០១៤ ឆ្នាំ២០១៥។ ខ្សែរថភ្លើងភ្នំពេញ-ប៉ោយប៉ែតនេះ រដ្ឋាភិបាលបានចំណាយប្រាក់ចំនួនជាង ១៤១លានដុល្លារ ដើម្បីជួសជុល ក្រោមប្រាក់កម្ចីស្ថាប័នហិរញ្ញវត្ថុបរទេស និងរដ្ឋាភិបាលបរទេសមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។