មជ្ឈ​មណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ស្នើ​ឲ្យ​អាមេរិក​បង្រៀន​ពី​របៀប​កែ​ទម្រង់​សន្តិសុខ

មជ្ឈ​មណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​សង្ខេប​មួយ នៅ​ថ្ងៃ​សុក្រ ទី១៦ វិច្ឆិកា ដោយ​សម្ដែង​នូវ​ក្តី​បារម្ភ ស្ដីពី​តួនាទី​របស់​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​ប្រទេស​បច្ចុប្បន្ន។
ដោយ អ៊ុក សាវបូរី
2012.11.16

របាយការណ៍​ដដែល​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ថ្នាក់​ជាតិ​ស្ដីពី​កំណែ​ទម្រង់​លើ​បញ្ហា​សន្តិសុខ។

ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ថា ឆ្លៀត​ឱកាស​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក ឡេអ៊ន ប៉ាណេតា នឹង​មក​ប្រជុំ​កំពូល​អាស៊ាន និង​អាស៊ី​បូព៌ា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​លើក​មក​ពិភាក្សា​ជាមួយ​មន្ត្រី​ការពារ​ជាតិ​អាមេរិក នោះ ដើម្បី​ឲ្យ​គេ​ជួយ​កំណែ​ទម្រង់​សមាសភាព​អ្នក​ការពារ​ជាតិ គឺ​សុំ​ឲ្យ​ជួយ​បង្រៀន​ពី​របៀប​កែ​ទម្រង់​សន្តិសុខ​នៅ​កម្ពុជា។

លោក​អះអាង​ថា បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ប្រើ​កម្លាំង​ការពារ​ជាតិ​នោះ ជាន់​លើ​គ្នា ក្នុង​នោះ​មាន​ប៉ូលិស​ផង អាវុធហត្ថ​ផង និង​យោធា​ផង។ ដូច​ជា​នៅ​ក្នុង​ទីក្រុង គួរ​ប្រើ​ស្ថាប័ន​ណា ហើយ​នៅ​ព្រំដែន គួរ​ប្រើ​ស្ថាប័ន​ណា។ ព្រោះ​បច្ចុប្បន្ន អ្នក​កាន់​អាវុធ​មាន​ទាំង​យោធា នគរបាល អាវុធហត្ថ និង​កម្លាំង​សន្តិសុខ​តាម​ក្រុមហ៊ុន​ឯកជន ក៏​អាច​ប្រើ​អាវុធ​ការពារ​ដី ឬ​ការពារ​ក្រុមហ៊ុន​ដែរ។

លោក អ៊ូ វីរៈ ថ្លែង​បន្ត​ថា សហរដ្ឋ​អាមេរិក មាន​ឥទ្ធិពល​ខ្លាំង​នៅ​ពេល​ដែល​និយាយ​អំពី​ដំណើរ​ការ​ការពារ​សន្តិសុខ ហើយ​អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ប្រសិន​បើ​សហរដ្ឋ​អាមេរិក អាច​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដួច​ផ្ដើម​កំណែ​ទម្រង់​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន ធ្វើ​​ទស្សនកិច្ច​នៅ​ឡាវ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​អំណាច​រវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។