តែងតាំងមន្ត្រីប្រឆាំងគ្រឿងញៀន៣រូបថែមទៀត
2011.06.01
លោក យូ ស៊ុនឡុង ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដោយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១១។
លោក កង សុខន ត្រូវបានតែងតាំងជាអគ្គលេខាធិការរងដោយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១។
ចំណែកឯលោក គឹម ចន្នី ត្រូវបានតែងតាំងជាអគ្គលេខាធិការរង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១។
ឧត្ដមសេនីយ៍ឯក យូ ស៊ុនឡុង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បានមានប្រសាសន៍ថា លោកប្រឹងប្រែងក្នុងការងារប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាព។
ការតែងតាំងជាផ្លូវការនេះ ត្រូវបានប្រកាសនៅក្នុងសន្និបាតបូកសរុបលទ្ធផលនៃការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១០ នៅឯក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១៕