ក្រុមហ៊ុន​ឯកជន​ខាង​រុករ​ក​ប្រេង​ ​ទើប​បញ្ចប់​ការ​សង់​កូន​ស្ថានីយ៍​បូម​ប្រេង​ឆៅ​ ​សម្រាប់​ប្លុក​ ​A

ដោយ មួង ណារ៉េត
2020-08-28
Share
KrisEnergy ស្ថានីយ៍ និង​ក្បាលអណ្ដូងបូមប្រេង​ឆៅ​របស់​ក្រុមហ៊ុន​ KrisEnergy
រូបភាពពីគេហទំព័រ KrisEnergy

តំណាង​ក្រុមហ៊ុន​ឯកជន​ ​ដែល​រុករក​ប្រេង​នៅ​ដែនសមុទ្រ​កម្ពុជា​ ​ថា​ខ្លួន​ទើប​សង់​កូន​ស្ថានីយ​បូម​ប្រេង​ឆៅ​ ​សម្រាប់​ប្លុក​ ​A​ ​រួចរាល់​ហើយ​ ​និង​កំពុង​ដឹក​ក្បាល​អណ្ដូង​សម្រាប់​បូម​ប្រេង​ឆៅ​នោះ​ ​ពី​ដែន​គោក​ ​ទៅកាន់​លំហសមុទ្រ​ត្រង់កន្លែង​ដែល​មាន​ប្រេង​ឆៅ​។​ ​តំណាង​ក្រុមហ៊ុន​ ​ថា​ខ្លួន​កំពុង​បន្ត​ពន្លឿន​សកម្មភាព​ការងារ​ ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ ​ក្នុង​ការ​បូម​ប្រេង​ឆៅ​ដំណក់​ដំបូង​ ​នៅ​ចុង​ឆ្នាំ​ ​២០២០​។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីលោក ខេវ៉ិ តាង (Kelvin Tang) អះអាង ថ្លែង កាលពីថ្ងៃទី ខែ សីហាថា កម្ពុជានឹងអាចបូមដំណក់ប្រេងឆៅដំបូងនៅដំណាច់ឆ្នាំនេះ

លោក ខេវ៉ិ តាង (Kelvin Tang) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ ផ្សាយកាលពីថ្ងៃទីខែសីហាថា កូនស្ថានីយបូមប្រេង ដែលមានបំពាក់ក្បាលអណ្ដូងសម្រាប់បូមប្រេងឆៅនេះ នឹងត្រូវដឹកយកទៅ​ដំឡើង​នៅប្លុក A ក្នុងឈូងសមុទ្រថៃ ប្លុក A នេះគ្របដណ្តប់លើផ្ទៃសមុទ្រទំហំប្រមាណ , គីឡូម៉ែត្រក្រឡា

ប្រសិនបើនៅចុងឆ្នាំ ក្រុមហ៊ុននេះ ពិតជាអាចបូមប្រេងឆៅដំណក់ដំបូងបានមែន នោះគេរំពឹងថានឹងអាចបូមបានច្រើនបំផុតត្រឹម , ធុង (បារ៉ែ) ក្នុងមួយថ្ងៃ

កន្លងមក ដំណឹងនៃដំណក់ប្រេងដំបូងនេះ ភ្លឹបភ្លែតដូចអំពិលអំពែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ បានប្រកាសថា កម្ពុជានឹងបានបូមដំណក់ប្រេងដំបូង នៅថ្ងៃទី ខែ ឆ្នាំ នៅវេលាម៉ោង ប៉ុន្តែគម្រោងនេះត្រូវបានបរាជ័យទៅវិញ ដោយសារ កាលណោះក្រុមហ៊ុនអាមេរិកឈ្មោះ ហ្សែវឺរ៉ុ (Chevron) បានពន្យារពេល ថារហូតទៅដល់ឆ្នាំ ឆ្នាំ នោះមិនទាន់ចូលមកដល់ផង ក្រុមហ៊ុន ហ្សែវឺរ៉ុ ដែលខំសិក្សានិងរុករកប្រេងនៅប្លុក A អស់មួយ​​ទសវត្សន៍​ទៅហើយនោះ ស្រាប់តែសម្រេចសេងទៅឲ្យក្រុមហ៊ុន KrisEnergy វិញក្រោយរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើង​ពន្ធលើកម្រៃដែលបានពីប្រេងឆៅនេះ ពី % ទៅ % ការម្លើពន្ធ ទាំងមិនទាន់បូមបានប្រេងមួយដំណក់នៅឡើយនេះ ធ្វើឲ្យក្រុមហ៊ុនអាមេរិកមិនយល់ស្រប

តាំងពីពេលនោះ ដំណឹងនៃដំណក់ប្រេងដំបូង ក៏បាត់សូន្យឈឹង រហូតដល់ជិតចុងឆ្នាំ ពោលគឺពីរឆ្នាំក្រោយរបបក្រុងភ្នំពេញរម្លាយគណបក្សសង្គ្រោះជាតិ ទើបមេដឹកនាំរបបនេះ គឺលោក ហ៊ុន សែន ថាកម្ពុជានឹងបូមបានតំណក់ប្រេងដំបូង នៅត្រឹមពាក់កណ្ដាលឆ្នាំ

ឥឡូវតំណាងក្រុមហ៊ុន KrisEnergy មិនទាន់ហ៊ានថា នឹងបានទទួលដំណក់ប្រេងឆៅដំបូងនៅចុងឆ្នាំ ឲ្យជាក់លាក់នេះទេ គ្រាន់តែហ៊ានត្រឹមតែអះអាងថា ខ្លួនកំពុងបន្តពន្លឿនសកម្មភាពការងារ ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការបូមប្រេងឆៅដំណក់ដំបូង នៅចុងឆ្នាំនេះតែប៉ុណ្ណោះ

ទោះជាលឺដំណឹង អំពីដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលអាចជាប្រភពចំណូលបន្ថែមសម្រាប់ប្រទេសជាតិយ៉ាងណាក្តី ក៏មជ្ឈដ្ឋានទូទៅ ហាក់ដូចជាមិនសូវត្រេកអរប៉ុន្មាននឹងដំណឹងនេះទេ
កាលពីជិត ឆ្នាំ ក្រោយលោក ហ៊ុន សែន ប្រកាសថានឹងមានចំណូលពីប្រេងឆៅនេះភ្លាម ពលរដ្ឋជាច្រើនបង្ហាញក្ដីបារម្ភ អំពីអំពើពុករលួយ និងភាពមិនអាចគ្រប់គ្រងចំណូលនេះឲ្យបានត្រឹមត្រូវ តែអាចនាំឲ្យអន្តរាយអស់ទាំងធនធានធម្មជាតិនៅក្រោមបាតសមុទ្រ និងបាត់លុយជាតិ ដែលមិនបានដល់ដៃប្រជាពលរដ្ឋ អ្នកខ្លះ ថាបើគ្មានដំណក់ប្រេងដំបូងនេះ នៅពេលនេះក៏ល្អដែរ ព្រោះទុកឲ្យប្រេងនោះ រក្សានៅក្រោមបាតសមុទ្រ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ ប្រសើរជាងជាងរុករកវាបានហើយ ប៉ុន្តែគ្រប់គ្រងវាមិនបានត្រឹមត្រូវ នាំឲ្យហិនហោចអស់ ដូចការហិនហោចព្រៃឈើ និងធនធានរ៉ៃដទៃទៀត ដូច្នេះដែរ

អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពី​មន្រ្តីនាំពាក្យ​របបក្រុងភ្នំពេញ ជុំវិញរឿងនេះបាននៅឡើយទេ ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់វាយប្រហារអ្នកដែលរិះគន់របបលោកចំពោះរឿងនេះ លោកធ្លាប់អះអាងថា លោកមិនល្ងង់ដល់ថ្នាក់មានមាសអត់ក្រដាសខ្ចប់នោះឡើយ

ទោះលោក ហ៊ុន សែន ច្បាស់យ៉ាងនេះក្ដី ក៏មានប្រទេសជាច្រើន បានរងបណ្តាសាដោយសារតែធនធានប្រេងនេះ ព្រោះខ្វះការគ្រប់គ្រងឲ្យបានត្រឹមត្រូវ និងផ្តេកផ្តួលខ្លាំងពេកទៅចំណូលពីប្រេង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល