គម្រោងកម្មវិធីលើកកម្ពស់ស្ត្រីអ្នកតម្បាញ របស់ធនាគារម៉េយប៊ែង (Maybank) ជាធនាគាររបស់ម៉ាឡេស៊ី ដោយសហការណ៏ជាមួយដៃគូរក្រុមហ៊ុនផលិតសូត្រខ្មែរ ដែលមានឈ្មោះថាសូត្រពណ៌ (ColorSilk) បានផលិតម៉ាស ឬរបាំងមុខចំនួនជាង ១០ម៉ឺនម៉ាស ធ្វើដោយដៃ ដើម្បីលើកកម្ពស់ជីវភាពស្ត្រីក្នុងវិបត្តិជំងឺកូវីដ-១៩ ។
នាយកប្រតិបត្តិនៃមូលនិធិរបស់ធនាគារម៉េយប៊ែង លោក ហ្សារ៉ីល អាហ្សា ជីមីន (Shahril Azuar Jimin) មានប្រសាសន៍ថា កម្មវិធីនេះជួយដល់ស្ត្រីអ្នកតម្បាញចំនួន ២៥០នាក់ និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានផង។ លោកបញ្ជាក់ទៀត ថា ការ ខិតខំប្រឹងប្រែងនេះដើម្បីជួយប្រជាពលរដ្ឋក្នុងសហគមន៍ពីផលប៉ះពាល់វិនិយោគដែលបណ្ដាលមកពីវិបត្តិនៃជំងឺកូវីដ-១៩។
លោក ជីមីន (Shahril Azuar Jimin) ឱ្យដឹងទៀតថា កម្មវិធីលើកំពស់ស្ត្រីអ្នកតម្បាញនេះ មិនត្រឹមតែជួយធានាសុខមាលភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ កម្មវិធីនេះក៏ជួយរក្សានិរន្ដភាពសេដ្ឋកិច្ចគ្រួសារអ្នកដំបាញ អាចរកប្រាក់ចំណូលបានចន្លោះពី២០០ទៅ៣៥០ដុល្លារក្នុងមួយខែ ខណៈពេលដែលប្រជាពលរដ្ឋក្នុងតំបន់ជួបបញ្ហាសេដ្ឋកិច្ចជាសកល។
កម្មវិធីលើកកំពស់ស្ដ្រីអ្នកតម្បាញ (Women Eco Weavers Programme) បានជួយទៅដល់ស្ត្រីខ្មែរចំនួន ២៥០នាក់ក្រោមកម្មវិធីនេះ នឹងផលិតម៉ាស់ដែលធ្វើដោយដៃ ដោយផលិតចេញពីកប្បាសនិងសូត្រខ្មែរសុទ្ធ ដើម្បីបំពេញតំរូវការផ្នែកវិជ្ជសាស្ត្រក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។