មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលថា ថ្វីបើមានបញ្ហាប្រឈមមួយចំនួនក៏ដោយ កម្ពុជាត្រៀមលក្ខណៈរួចរាល់ហើយ ចំពោះការបើកឲ្យមានជើងហោះហើរត្រង់ជាមួយសហរដ្ឋអាមេរិកនាពេលអនាគត។ លោកថា លទ្ធភាពបើកឲ្យមានការហោះហើរត្រង់ ឆាប់ ឬយូរនោះ គឺអាស្រ័យទៅលើឆន្ទៈរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកទេ ប្រសិនបើក្រុមហ៊ុនទាំងនោះ មិនព្រួយបារម្ភ ចំពោះបញ្ហាខ្វះភ្ញៀវ។ ទន្ទឹមគ្នានេះ លោកថា កម្ពុជាក៏ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ដូចជា ការសាងសង់វាលយន្តហោះជាដើម។
សូមអញ្ជើញលោកអ្នកនាង ចុចស្ដាប់សំឡេងនៃបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ជុំវិញលទ្ធភាពនៃការបើកឲ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា និងអាមេរិក និងការវិនិយោគលើវិស័យអាកាសចរណ៍នៅកម្ពុជា...