ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២០

ដោយ សុជីវី
2019.12.31
ព្រះមហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី។
RFA

ព្រះមហាក្សត្រ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ ដែល​មាន​ខ្ទង់​ចំណាយ​ជាង ៨​ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ២​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​គម្រោង​ចំណាយ​ឆ្នាំ​២០១៩​។ ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដែល​អាស៊ីសេរី​ទទួល​បាន នៅ​ថ្ងៃ​ទី​៣១ ធ្នូ បញ្ជាក់​ថា ច្បាប់​នេះ​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់។

ក្នុង​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ខ្ចី​បំណុល​បរទេស​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​យក​មក​បង្គ្រប់​ការ​ចំណាយ ស្រប​ពេល​កម្ពុជា​កំពុង​ជំពាក់​បំណុល​បរទេស​ជាង ៧​ពាន់​លាន​ដុល្លារ​អាមេរិក។ រដ្ឋាភិបាល​អះអាង​ថា កញ្ចប់​ថវិកា​នេះ​នឹង​ធានា​ដល់​និរន្តរភាព​នៃ​ប្រតិបត្តិការ​របស់​ប្រទេស និង​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្ទៃក្នុង និង​ភាពជា​ម្ចាស់ការ​របស់​កម្ពុជា។

ទោះជា​បែបនេះ​ក្ដី គណបក្សប្រឆាំង និង​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា សង្កេត​ឃើញ​ថា គម្រោង​ចំណាយ​របស់​រដ្ឋ​នៅ​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំមុនៗ​ដែរ គឺ​ធ្វើ​ឡើង​ដោយ​ខ្វះ​តម្លាភាព ហើយ​ថវិកា​មួយ​ផ្នែក​អាច​នឹង​បាត់​ដោយសារ​អំពើពុករលួយ ព្រោះ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេស​ដែល​​​​មាន​អំពើពុករលួយ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។