ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​សុំ​បន្ត​ទិដ្ឋាការ​ឲ្យ​សកម្មជន​ការពារ​តំបន់​អារ៉ែង​ជនជាតិ​អេស្ប៉ាញ

ដោយ ប្រាជ្ញ ចេវ
2015-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​របស់ លោក សម រង្ស៊ី ដែល​ស្នើសុំ​ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ជនជាតិ​អេស្ប៉ាញ បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​តម្រូវ​ឲ្យ លោក អាឡិកហ្សង់ដ្រូ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា សិន ទើប​អាច​ផ្តល់​ទិដ្ឋាការ​ជា​ថ្មី​បាន។ ប៉ុន្តែ លោក សម រង្ស៊ី ព្រួយ​បារម្ភ​ថា ក្រសួង​មហាផ្ទៃ នឹង​មិន​យល់​ព្រម​ផ្តល់​ទិដ្ឋាការ​ជា​ថ្មី​ជូន លោក អាឡិកហ្សង់ដ្រូ ទេ ខណៈ​ដែល​តម្រូវ​ឲ្យ​ចេញ​ក្រៅ​ស្រុក​ដូច្នេះ។

ឆ្លើយ​តប​នឹង​លិខិត​ផ្លូវ​ការ​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នឹង​នាយក​រដ្ឋមន្ត្រី​នោះ ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ឲ្យ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ដើម្បី​ស្នាក់នៅ​បន្ត​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដដែល។ ក្រសួង​មហាផ្ទៃ ត្រឹម​តែ​បន្ធូរបន្ថយ​ការ​ចោទ​ប្រកាន់​ខ្លះៗ​ដែល​រួម​មាន មិន​បញ្ចូល​ឈ្មោះ លោក អាឡិក ក្នុង​បញ្ជី​ខ្មៅ ហើយ​ក៏​មិន​ប្រើ​ពាក្យ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ជា​គោលការណ៍​តម្រូវ​ឲ្យ លោក អាឡិក ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា មួយ​រយៈ​សិន ទើប​អាច​ផ្តល់​ទិដ្ឋាការ​ថ្មី​បាន។ លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​បន្ត​ទិដ្ឋាការ​ជាង ១០​ឆ្នាំ​កន្លង គឺ​លោក អាឡិក មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​លោក​ត្រូវ​ចេញ​ពី​ប្រទេស​កម្ពុជា សិន ទើប​អាច​ទទួល​ទិដ្ឋាការ​ថ្មី​បាន៖ «ឲ្យ​គាត់​ថយ​មួយ​រយៈ​សិន ទើប​អាច​សុំ​ទិដ្ឋាការ​ថ្មី​បាន»

នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ចុង​សប្ដាហ៍​នេះ ទិដ្ឋាការ​របស់ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ប៉ាញ នឹង​ត្រូវ​ផុត​កំណត់។ ការ​សម្រេច​មិន​បន្ត​ទិដ្ឋាការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ចំ​ពេល​ដែល​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត រាយការណ៍​មក​ក្រសួង​មហាផ្ទៃ ថា លោក អាឡិក តែងតែ​រារាំង​ការ​ចុះ​សិក្សា​របស់​ក្រុម​ជំនាញ​នៅ​តំបន់​អារ៉ែង។

ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន និយាយ​ថា នឹង​បណ្ដេញ លោក អាឡិក ចេញ​ពី​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី សម្ដែង​ការ​ព្រួយ​បារម្ភ​ថា នៅ​ពេល លោក អាឡិក ចាក​ចេញ​ពី​ប្រទេស​កម្ពុជា រួច​ហើយ គឺ​អាច​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​កម្ពុជា វិញ។ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​សភា លោក សម រង្ស៊ី និយាយ​ថា ទោះ​ការ​ស្នើសុំ​តាម​រយៈ​លិខិត​មួយ​នេះ​មិន​បាន​ដូច​បំណង​ក្តី ប៉ុន្តែ​លោក​ថា នេះ​ជា​អ្វី​ដែល​លោក​ត្រូវ​ធ្វើ ហើយ​រំពឹង​ថា ភាគី​ម្ខាង​ទៀត​នឹង​ថ្លឹងថ្លែង​រឿង​នេះ​ម្តង​ទៀត៖ «គាត់ (អាឡិក) មិន​មាន​ទោស​អ្វី​ដែល​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទេ។ ខ្ញុំ​បាន​បំពេញ​ភារកិច្ច​របស់​ខ្ញុំ​ហើយ ឥឡូវ​នេះ​គឺ​ត្រូវ​ភាគី​មួយ​ទៀត​គេ​យក​ទៅ​គិត​ទៅ»

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា នៅ​ពេល លោក សម រង្ស៊ី ផ្ញើ​លិខិត​មក​ក្រសួង​មហាផ្ទៃ គឺ​ចំ​ពេល លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កំពុង​បំពេញ​ភារកិច្ច​នៅ​ក្រៅ​ប្រទេស។ លោក ខៀវ សុភ័គ បន្ត​ថា លោក សម រង្ស៊ី មិន​ត្រូវ​មាន​រំពឹង​ខ្ពស់​ទៅ​លើ​ជន​បរទេស​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ពេក​ទេ ព្រោះ​ប្រជាជន​កម្ពុជា រាប់​លាន​នាក់ ក៏​គេ​ស្រឡាញ់ និង​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន​ដែរ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន លោក ស ខេង ដើម្បី​អន្តរាគមន៍​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​ផ្ដល់​ទិដ្ឋាការ​ជូន លោក អាឡិក ដើម្បី​មាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​កម្ពុជា ត​ទៅ​ទៀត។

លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ផ្តល់​ចម្លើយ​ណា​មួយ គឺ​ត្រូវ​មាន​លាយលក្ខណ៍​អក្សរ​ជា​ផ្លូវ​ការ ទើប​លោក​ព្រម​ទទួល​យក។ ជន​បរទេស​រូប​នេះ នៅ​តែ​ទទូច​ចង់​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា ដោយ​ការ​បន្ត​ទិដ្ឋាការ​មិន​បាច់​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ប៉ុន្តែ លោក​ថា ប្រសិន​សមត្ថកិច្ច​បង្ខំ​លោក​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា ដោយ​ហិង្សា លោក​មិន​អាច​ប្រឆាំង​បាន​ឡើយ៖ «បើ​គេ​បង្ខំ យើង​គ្មាន​ជម្រើស​ក្រៅ​ពី​ចេញ​ទេ។ ប៉ុន្តែ អាឡិក នៅ​ទីណា​ក៏​បេះដូង​នៅ​ប្រទេស​កម្ពុជា ដដែល​ទេ»

លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន គឺ​ជា​ជន​បរទេស​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​តំបន់​អារ៉ែង ខេត្ត​កោះកុង ខណៈ​ដែល​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino Hydro) មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ទីនោះ និង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ពិចារណា​ថា​គួរ​អភិរក្ស ឬ​ក៏​អភិវឌ្ឍ​តំបន់​នេះ ត្បិត​អី​ទីតាំង​នេះ​មាន​ធនធាន​ធម្មជាតិ​កម្រ និង​ជា​កន្លែង​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។

ដូច​គ្នា​នេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ គឺ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​និរទេស​ជន​បរទេស​ដែល​ការពារ​ធនធាន​ធម្មជាតិ​មួយ​នេះ។

ក្រៅ​ពី​ប្រតិកម្ម​នានា​ទាមទារ​ក្រសួង​មហាផ្ទៃ បន្ត​ទិដ្ឋាការ​ឲ្យ លោក អាឡិក លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ លោក​នឹង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ និង​ប្រធាន​រដ្ឋសភា ដើម្បី​ធ្វើ​អន្តរាគមន៍​ឲ្យ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ អាច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្ត​ទៀត។ លោក កឹម សុខា ថ្លែង​ទៀត​ថា រដ្ឋាភិបាល​គួរ​តែ​បណ្ដេញ​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ចេញ​ពី​ប្រទេស។ រីឯ លោក អាឡិក ជា​ជន​បរទេស​មួយ​រូប​ដែល​គួរ​តែ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួម​គ្នា​ជាមួយ​ពលរដ្ឋ​ខ្មែរ​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

អ្នក​អាន​អនាមិក

យកល្អលោកគួរចាកចេញខ្ញុំជាខ្មែរតែស្អប់ខ្មែរអំបូររមើលគុណ
គឺខ្មែរ គ្មានខ្មែរណាដឹងគុណលោកទេ!ដល់អស់ទៅទើបបាន
ដឹងខ្លួន!មិនមែនមានតែរូបលោកទេខ្មែរស្នេហាជាតិមានច្រើ
នណាស់!ទៅមិនរួច!បើស្តេចនៅក្រោមបញ្ជាមនុស្ស១នាក់
ទៅហើយនោះ!យកល្អខ្ញុំចង់អោយយួនលេបប្រទេសនេះបាត់
តែម្តងទៅទើបឈប់ឈ្លោះគ្នា!មិនយូរទេអ្វីៗក្នុងលោកនេះ
ពុំធរមាណឡើយ!

Feb 18, 2015 11:48 PM

khmer-spanish from barcelonia

By worldwide views Cambodia is the worst place of corruption country on earth after 35 years rule by one-man-lead "H.Sen" .68% of those forests has been devastated under influenced high corruption of H.Sen's govn't -the recovery of stolen public assets has also been widely discussed ...but after dictator H.Sen attended in world economic forum "Sweden" recent last month are not readdress to removing barrier to asset recovery .This is a particularly important issue for many developing countries where high-level corruption has plundered the national wealth and where resource are badly need for reconstruction and rehabilitation of societies .Corruption is global threat-it is a resource roadblock to economic development ,most evidence shows it harms to the poor pple more than others ,stifles economic growth and diverts desperately needed funds education ,healthcare and other public services . That what H.Sen's leftist-radical Sar Kheng try to block Alex's visa extension to protection mother of nature in Cambodia " shame on him/worthless person " .There remind me after read and learned what ,why is Albert Einstein famous ? and made America is the great country on earth with blessing .Albert Einstein as one of the greatest and smartest scientists , of all time .Einstein is famous for a number of reasons including two theories of relativity and the Nobel Prize in physics "1921 " , but perhaps his most well known accomplishment is a very simple mathematical equation e=mc^2 .This is probably the most famous math equation ever written "except maybe 2+2=4 ",it is extremely simple to understand ,yet the implication of it led directly to atomic bomb and nuclear power and led the u.s as a greatness nation on earth "very welcomes all smarts pple " .But if Alex cannot be a great genius unlike Albert Einstein in the past...but at least Alex can be a great champion of loving natures and protector and a humble person who loved Cambodia as his home sweet home " God bless u " all khmer pple around the world loved u and supported u and we all from Barcelonia "span "all approve to this message .

Feb 18, 2015 11:49 AM

អ្នក​អាន​អនាមិក

ពី Battambang

តើលោកអាឡិចមានកំហុសអ្វី? ចំពោះរូបខ្ញុំផ្ទាល់ខ្ញុំគិតថាលោកអាឡិចគ្មានកំហុសអ្វីទាល់តែសោះ ហើយម្យ៉ាងវិញទៀតមានតែមន្ត្រីនិងបក្សពួកឯកឧត្តមណាដែលពាក់ពាន់នឹងការកាប់ព្រៃឈើនោះទេដែលត្រូវបណ្ដេញចេញពីប្រទេសកម្ពុជានោះ។ ម្យ៉ាងវិញទៀតលោកអាឡិចថែមទាំងបានផ្ដល់ផលប្រយោជន៍ជូនប្រទេសរបស់យើងថែមទៀតផង។ បើសិនជាលោកអាឡិចត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាមែន នោះអាឡិចដទៃទៀតនឹងងើបឡើងតទល់ប្រឆាំងហើយថែមទាំងមានភាពខ្លាំងខ្លាជាងអាឡិចមុនទៀត។

Feb 17, 2015 11:44 PM

អ្នក​អាន​អនាមិក

ដេញវាទៅលោក ទុកវាធ្វើអី ពួកអាធ្វើជាឆ្អឹងទទឹងកនោះ ទុកនាំតែ​ទើស​​ទែង ពិបាកស៊ីពិបាកចុកទេ ដេញចោលទៅសម្តេច ស្អីមកចេះ​ដឹង​​អីរឿងគេស្រុកគេ គេធ្វើមេចក៏បានឯងមកចេះអី។

Feb 17, 2015 11:00 PM

អ្នក​អាន​អនាមិក

លោកខាង បវិត ជាទីរាប់អាន លោកនៅក្នុងប្រទេសខ្មែរដែរឫទេ បើ​តាមស្តាប់ប្រសាសលោកគឺលោកមិននៅក្នុងប្រទេសទេ បានមិន​ដឹង​​នោះ បើនិយាយពីច្បាប់វិញប្រទេសមួយនេះមានច្បាប់ញឹកជាង​ស្បៃមុងទៅទៀត តាំងពីថ្លៃទឹកថ្លៃភ្លឺងឡើងទៅ​តែគេគ្រាន់តែ​សរសេរវា​ទុកក្នុងក្រាំង ចេកគេមើលទេ ឯការអនុវត្តវិញគឺវាស្រេចតែ​លើឆន្ទៈ​មេបក្សឫនាយករដ្ឋមន្រ្តីទេ ថាបានៗ ថាអត់ៗ ថាអោយៗ ថាដកៗ ថាចាប់ៗ។ល។ និងថាតាមតែគេប្រាប់ឲ្យថាហ្នឹងឯង មែនទេលោក​ខាងបវិត ជិតយួន?

Feb 17, 2015 09:18 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល