លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រាប់វិទ្យុអាស៊ីសេរី ពីក្រៅប្រទេសមកថា លោកនឹងពង្រីកសកម្មភាពការពារបរិស្ថានធម្មជាតិនៅតំបន់អារ៉ែង នេះឲ្យកាន់តែទូលំទូលាយជាងមុន។
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បណ្តេញចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃច័ន្ទ កន្លងទៅនេះ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រាប់វិទ្យុអាស៊ីសេរី ពីក្រៅប្រទេសមកថា លោកឈឺចិត្តខ្លាំងណាស់ចំពោះចំណាត់ការដ៏អយុត្តិធម៌របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបណ្តេញរូបលោក។ សកម្មជនឈានមុខការពារតំបន់អារ៉ែង ជនជាតិអេស្ប៉ាញរូបនេះ បញ្ជាក់ថា លោកគ្រាន់តែជាអ្នកការពារបរិស្ថានមួយរូប មានទឹកចិត្តស្រឡាញ់ទឹកដីព្រៃភ្នំកម្ពុជា ដែលលោកតែងចាត់ទុកថា ជាប្រទេសរបស់លោក។
ទោះបីជាស្ថិតនៅក្រៅប្រទេសក៏ដោយ អាឡិក បេ្តជ្ញាថា នឹងនៅតែបន្តសកម្មភាពការពារតំបន់អារ៉ែងដដែល ហើយថា នឹងកាន់តែពង្រីកសកម្មភាពការពារបរិស្ថានធម្មជាតិនៅតំបន់នេះឲ្យទូលំទូលាយជាងមុន។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍តាមទូរស័ព្ទរបស់លោក តាំង សារ៉ាដា ជាមួយលោក អាឡិក ដែលមានសេចក្តីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ ៕