NGO Forum រក​ឃើញ​ថា ថវិកា​ផ្តោត​លើ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​មាន​កម្រិត​ទាប​នៅឡើយ

0:00 / 0:00

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ​ទី៤ មីនា ដោយ​រកឃើញ​ថា ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​គ្រោះ​មហន្តរាយ​បណ្ដាល​មក​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក៏ប៉ុន្តែ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នេះ​វិញ នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ បណ្ដាញ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដដែល​នេះ ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​ចំណាយ​ឱ្យ​ចំ​ទិសដៅ និង​មាន​តម្លាភាព​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា អះអាង​ថា កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ចម្បងៗ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ការ​ឡើង​កម្ដៅ ភាព​រាំងស្ងួត និង​ការ​ធ្លាក់​ភ្លៀង​មិន​ទៀងទាត់ ជាដើម​។ NGO Forum បន្ត​ថា ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​២០១៧ ពលរដ្ឋ​ប្រមាណ​ជិត ១​លាន​ខ្នង​ផ្ទះ (Households) បាន​រងគ្រោះ​ដោយសារតែ​បញ្ហា​អាកាសធាតុ​ធ្ងន់ធ្ងរ ក្នុង​នោះ​ជាង ៧ សែន​គ្រួសារ​ខ្នង​ផ្ទះ (៧៤៣.៣០១) រងគ្រោះ​ដោយ​ទឹកជំនន់ ជិត​២ សែន​ខ្នង​ផ្ទះ (១៨០.០០០) រងគ្រោះ​ដោយ​ខ្យល់ព្យុះ ចំណែក គ្រោះ​រាំងស្ងួត​វិញ បាន​ប៉ះពាល់​លើ​ដី​ផ្ទៃដី​បង្កបង្កើនផល​ជាង​៤ សែន​ហិកតារ (៤២០.០០៨)​។

ស្ដាប់​សេចក្ដីលម្អិត​​របស់​លោក មាន ឫទ្ធិ ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។