យុវជនអង្គការមាតាធម្មជាតិ និងព្រះសង្ឃ គ្រោងបំបួសដើមឈើសល់ពីសម័យសម្ដេច សីហនុ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ធ្នូ ខាងមុខ។ ឈើដែលគ្រោងធ្វើពិធីបំបួសនោះ មានចំនួន ៩ដើម ជាដើមឈើដាំដោយសម្ដេចព្រះ នរោត្តម សីហនុ កាលទ្រង់មានព្រះជន្ម មានទីតាំងនៅក្បែររង្វង់មូលវិមានឯករាជ្យក្នុងខេត្តនេះ។
យុវជនអង្គការមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ឲ្យអាស៊ីសេរីដឹងថា តាមព័ត៌មានដែលក្រុមយុវជនទទួលបានអាជ្ញាធរគ្រោងនឹងកាប់ដើមឈើទាំងនោះចោល ដើម្បីពង្រីកផ្លូវ។ កញ្ញា សង្កេតឃើញថា នៅខេត្តព្រះសីហនុ មិនសូវមានដើមឈើធំៗ បែបនេះទេ ដូច្នេះបើអាជ្ញាធរកាប់ដើមឈើទាំងនោះចោល គឺជារឿងគួរសោកស្ដាយ៖ «»
យុទ្ធនាការបំបួសដើមឈើនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុឲ្យចេះស្រឡាញ់ និងការពារដើមឈើដែលនៅសេសសល់។ ដាស់ស្មារតីប្រជាពលរដ្ឋខ្មែរទាំងមូលឲ្យមានការភ្ញាក់រលឹកចំពោះបញ្ហាបាត់បង់ព្រៃឈើនៅប្រទេសកម្ពុជា ចូលរួមចំណែកទៅនឹងគោលការណ៍នៃការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាទីក្រុងបៃតង
ដើម្បីថែរក្សាដើមឈើ ដែលជានិមិត្តរូបនៃសេចក្ដីសុខសម្រាប់ខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។