សីតុណ្ហភាព​នៅ​រាជធានី​និង​ខេត្ត​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​ថ្ងៃ​ទី​១៤ ធ្នូ

ដោយ​ សុ ជីវី
2016-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦។
អាកាសធាតុ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៦។
RFA

សីតុណ្ហភាព​នឹង​បន្ត​ចុះ​ត្រជាក់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ចំនួន ៦ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។

សេចក្ដី​ជូន​ដំណឹង​ពី​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​អោយ​ដឹង​ថា សីតុណ្ហភាព​ដែល​ចុះ​ត្រជាក់​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បញ្ជាក់​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​តិច​ទៅ​មធ្យម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និង​តាកែវ។ សីតុណ្ហភាព​នៅ​ក្នុង​តំបន់​នេះ​ទាប​បំផុត​ចន្លោះ​ពី ១៩ ដល់ ២២​អង្សាសេ និង​ខ្ពស់​បំផុត​ចន្លោះ​ពី ២៩ ដល់ ៣០​អង្សាសេ។

ចំណែក​នៅ​ខេត្ត​មណ្ឌលគិរី សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ដល់​ចន្លោះ​ពី ១៧ ទៅ ១៩​អង្សាសេ និង​សីតុណ្ហភាព​ខ្ពស់​បំផុត​នៅ​ចន្លោះ​ពី ២៥ ដល់ ២៧​អង្សាសេ។

សេចក្ដី​ជូន​ដំណឹង​ដដែល​ពន្យល់​ថា ក្នុង​រយៈ​ពេល​នេះ​ប្រទេស​កម្ពុជា ទទួល​រង​របប​ខ្យល់​មូសុង​ឦសាន​ខ្សោយ និង​ឥទ្ធិពល​នៃ​ខ្យល់​ដែល​បក់​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល