ក្រុម​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ការពារ​ព្រៃ​ព្រះ​រកា​បន្ត​ដំណើរ​ក្នុង​ថ្ងៃ​ទីពីរ

0:00 / 0:00

ក្រុម​​យុវជន​បា​ន​បន្ត​​យុទ្ធនាការ​ជិះកង់​ថ្ងៃ​ទីពីរ នៅ​ថ្ងៃ​ទី៣០ វិច្ឆិកា​នេះ ដើម្បី​បំផុស​ការ​ចូល​រួម​​ថែរក្សា​ព្រៃព្រះរកា នៅ​ខេត្ត​​ព្រះវិហារ។

សកម្មជន​បរិស្ថាន និង​ជា​អ្នកចូល​រួម​​រៀប​ចំ​យុទ្ធនាការជិះកង់ដើម្បី​ព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យ​ដឹង​ថា យុទ្ធនាការ​ជិះកង់​ថ្ងៃ​ទីពីរ​នេះ ​ក្រុមយុវជន​ជិះកង់​បាន​ចម្ងាយ​ជាង​១៧០ គីឡូម៉ែត្រហើយ ហើយនឹង​​​ទៅដល់​គោលដៅ​​នៅឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ នៅ​រសៀល​ថ្ងៃ១ ធ្នូ ស្អែក​នេះ។

លោក​ឱ្យ​​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទីពីរ​នៃ​យុទ្ធនាការ​ជិះកង់​​ដើម្បីការពារ​ព្រៃព្រះរកានេះ មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ឧបត្ថម្ភ​​ថវិកាខ្លះ​ៗ ដើម្បី​ជា​ការ​​គាំទ្រ​ដល់​សកម្មភាព​​ការពារ​បរិស្ថាន និង​ព្រៃឈើ ហើយ​ខិតប័ណ្ណ​អំពី​ព្រៃព្រះរកា​ដែល​ពួក​លោក​​បាន​ចែក​ជូន​​ពលរដ្ឋនោះ ក៏​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពីពួក​​គាត់​ដែរ។

សូម​ស្ដាប់​បទសម្ភាសន៍​ផ្ទាល់ជាមួយ​សកម្មជន​​បរិស្ថាន លោក សាន់ ម៉ាឡា អំពី​យុទ្ធនាការ​ជិះកង់​ដើម្បី​ព្រៃព្រះរកា ដែល​​កំពុង​​រង​ការ​គំរាម​កំហែង​នោះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។