ក្រុម​យុវជន​បន្ត​យុទ្ធនាការ​ជិះ​កង់​ថ្ងៃ​ទី​៣ ដើម្បី​បំផុស​ការចូលរួម​ថែរក្សា​ព្រៃ​ព្រះ​រកា

ដោយ ខែ សុណង
2019.11.30
យុវជន​ ​យុទ្ធនាការ​ជិះ​កង់ ព្រៃព្រះរកា ៦២២ សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
photo courtesy of Ma Chettra's Facebook

សកម្មជន​បរិស្ថាន និង​ជា​អ្នកចូលរួម​រៀបចំ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះរកា លោក សាន់ ម៉ាឡា ឱ្យ​ដឹង​ថា យុទ្ធនាការ​ជិះ​កង់​ ២​ថ្ងៃ បាន​ចម្ងាយ​ជាង ១៧០​គីឡូម៉ែត្រ។ លោក​ថា នៅ​ទី​១ ធ្នូ​ ពួក​គេ​​នឹង​សម្រេច​ជិះ​ឱ្យ​ដល់​គោលដៅ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ នៅ​រសៀល​ថ្ងៃនេះ។ លោក​បន្ត​ថា យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះ​រកា​នេះ មិន​មានការ​តាម​ឃ្លាំមើល ឬ​រឹតត្បិត​ពី​អាជ្ញាធរ​​នោះ​ឡើយ ហើយ​ពួក​លោក​គ្រោង​ទៅដល់​គោលដៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ មុននឹង​ចុះ​ល្បាត​ព្រៃ​ព្រះរកា ជាមួយ​ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត៖ «ពេល​ដែល​យើង​ត្រឡប់​មក​ភ្នំពេញ​វិញ យើង​នឹង​មាន​ជាញត្តិ​មួយ​ដាក់​ជូន​ទៅ​ក្រសួង​បរិស្ថាន ក្នុង​នោះ​យើង​រាប់​ជា​បទល្មើស ក៏ដូចជា​ភស្តុតាង​ដែល​យើង​ប្រមូល​បាន​តាំងពី​ខែ​មិថុនា ដើម្បី​ឱ្យ​ក្រសួង​មាន​ដំណោះស្រាយ»

ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ​ចំនួន ​៦នាក់ បាន​ចាប់ផ្ដើម​យុទ្ធនាការ​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះរកា​ដែល​កំពុង​រង​ការ​គំរាម​កំហែង។

នៅ​លើ​ក្រដាស​ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩ ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ​។ ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ឥត​ឈប់ឈរ តាមរយៈ​ការ​កាប់​ឈើ និង​ការទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់។

យុទ្ធនាការ​ជិះ​កង់​លើ​ចម្ងាយ​ផ្លូវ​៣១៦ គីឡូម៉ែត្រ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​ស្ថានភាព​ព្រៃ​ព្រះរកា និង​បំផុស​ការ​ចូល​រួមការ​ពារ​ព្រៃឈើ​ឱ្យ​បាន​សកម្ម និង​បណ្ដុះ​ឆន្ទៈ​យុវជន​ឱ្យ​ស្រឡាញ់ និង​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។