លោក នេត វ៉ាន់ថា ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គីភ័យបានឲ្យដឹងក្រោយពេលអគ្គីភ័យនោះត្រូវបានគេពន្លត់ជាស្ថាពរថា អគ្គីភ័យបានចាប់ផ្ដើមពីម៉ោងជិត២ ហើយត្រូវបានពន្លត់ទាន់ពេលវេលា នៅម៉ោងប្រហែល ៣រសៀល ដោយបំផ្លាញផ្ទះតូចៗ ដែលភាគច្រើនជាជម្រករបស់ជនជាតិវៀតណាម និងជនជាតិចាម។
លោកមានប្រសាសន៍បន្ត ៖ "តាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះ គឺគេបានឃើញភ្លើងដែលបានចេញពីផ្ទះជនជាតិវៀតណាមនៅតំបន់នោះ ហើយយើងកំពុងស្រាវជ្រាវរាវរកព័ត៌មានពិត"។
គ្មាននរណាម្នាក់រងគ្រោះថ្នាក់ និងនៅមិនទាន់មាននរណាម្នាក់ត្រូវចាប់ខ្លួន នៅក្នុងករណីនេះនៅឡើយទេ។ ក្រុមប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកមូលហេតុ និងធ្វើការបូកសរុបចំនួនសម្ភារៈខូចខាត៕