រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​គ្រប់គ្រង​អាពាហ៍​ពិពាហ៍​រវាង​ជនជាតិ​ខ្មែរ​និង​បរទេស

រាជ​រដ្ឋាភិបាល​បាន​បង្កើត​ស្ថាប័ន​មួយ ដើម្បី​គ្រប់គ្រង​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​ជន​បរទេស​ណា​មួយ។

យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ រដ្ឋាភិបាល​បាន​លុប​ចោល​វិញ​នូវ​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​រៀប​អាពាហ៍​ពិពាហ៍​មួយរយៈ​ចំនួន ៦​ខែ​សិន​នោះ។

គេ​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ច្បាប់​មាន​ភាព​ធូរ​រលុង​នោះ ស្រ្តី​ខ្មែរ​បាន​រៀប​អាពាហ៍​ពិពាហ៍ ហើយ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដល់​ទៅ​ជិត ១.៨០០​នាក់ ក្នុង​ឆ្នាំ​២០០៧។

តាម​ការ​ស្រាវជ្រាវ​ពី​អង្គការ​អន្តរជាតិ​ផ្នែក​ចំណាក​ស្រុក ហៅកាត់​ថា IOM ក្នុង​ឆ្នាំ​២០០៤ មាន​ពលរដ្ឋ​ខ្មែរ​តែ ៧២​នាក់​ប៉ុណ្ណោះ សុំ​ទិដ្ឋាការ ឬ វីសា ទៅ​កូរ៉េ​ខាង​ត្បូង៕