ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកឧត្តមសេនីយ៍ទោ ប៊ិត គឹមហុង បានមានប្រសាសន៍នៅថ្ងៃនេះថា ជនជាតិបារាំងនោះ មានឈ្មោះ Michel Roger Blanchard អាយុ ៤៣ឆ្នាំ។
ជនបារាំងនេះបានត្រូវប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ ៤រសៀល កាលពី ថ្ងៃច័ន្ទ ទី៤ សីហា នៅក្នុងផ្ទះដែលគាត់ជួល។
លោកឧត្តមសេនីយ៍ទោ បានថ្លែងថា ប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ជាមួយនឹងសាក្សីដែលអាចបញ្ជាក់ថា ជនជាតិបារាំងនោះ បានរួមភេទជាមួយកុមារាចំនួន ៤នាក់ ក្នុងនោះមានម្នាក់អាយុ ៨ឆ្នាំផងដែរ៕