ពលរដ្ឋ​ខ្មែរ ៧នាក់​ទៀត កើត​កូវីដ-១៩ រីឯ ៧នាក់​ទៀត ជា​សះស្បើយ

ដោយ សុជីវី
2020.07.29
ដោះ​មីន ៣០៥ ១៧-វិច្ឆិកា-២០១០: កង​រក្សា​សន្តិភាព​កម្ពុជា ធ្វើ​ពិធី​សច្ចាប្រណិធាន​មុន​ពេល​ចាក​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​លីបង់ ដើម្បី​បំពេញ​បេសកកម្ម​រយៈ​ពេល​មួយ​ឆ្នាំ ក្នុង​ការ​ដោះ​មីន សាងសង់​ផ្លូវ​ថ្នល់ និង​អគារ​ផ្សេងៗ នៅ​ឯ​ព្រលានយន្តហោះ​យោធា រាជធានី​ភ្នំពេញ។
RFA/Sok Serey

ក្រសួង​សុខាភិបាល​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​​ចំនួន ៧នាក់​ កើត​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​មាន ៤នាក់ ជា​កងទ័ព​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ និង ៣នាក់​ទៀត ជា​ក្រុម​អ្នក​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៩ កក្កដា​ថា អ្នក​ជំងឺ​ថ្មី​ទាំង ៧នាក់​នេះ ត្រូវ​បាន​ដាក់​ឱ្យ​​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។

ទន្ទឹម​នឹង​ការ​រក​ឃើញ​ករណី​ថ្មី​នេះ ក្រសួង​សុខាភិបាល​អះអាង​ថា ក៏​មាន​អ្នក​ជំងឺ​ចំនួន ៧នាក់​ផ្សេង​ទៀត បាន​ជា​សះ​ស្បើយ​ដែរ។ អ្នក​ជា​សះ​ស្បើយ​ទាំង​នោះ ជា​ពលរដ្ឋ​ខ្មែរ ក្នុង​នោះ​មាន​ប្រុស ៦នាក់ និង​ស្ត្រី​ម្នាក់ ហើយ​មន្ត្រី​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ចេញ​ពី​មន្ទីរពេទ្យ​ហើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៩ កក្កដា កម្ពុជា​រក​ឃើញ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ២៣៣នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះ​ស្បើយ​ចំនួន ១៥៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៩នាក់ ដោយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅ​ឡើយ​ទេ។

ក្រសួង​សុខាភិបាល​នៅ​តែ​អំពាវនាវ​ដល់​ពលរដ្ឋ​​ ឱ្យ​​ប្រុងប្រយ័ត្ន និង​អនុវត្ត​អនាម័យ​ជាប់​ជានិច្ច ព្រោះ​ជំងឺ​កូវីដ-១៩ បន្ត​​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។