មន្ទីរពេទ្យ​រុស្ស៊ី​នឹង​ពិនិត្យ​ព្យាបាល​និង​វះ​កាត់​ជំងឺ​ត្រចៀក​ច្រមុះ​បំពង់​ក​ដោយ​ឥត​បង់​ថ្លៃ

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ​រុស្ស៊ី ជូន​ដំណឹង​ថា ក្រុម​គ្រូពេទ្យ​ឯកទេស​នឹង​ផ្ដល់​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ត្រចៀក ច្រមុះ បំពង់​ក ដោយ​ឥត​បង់​ថ្លៃ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មិថុនា នេះ។

សេចក្ដី​ជូន​ដំណឹង​របស់​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក​សាស្ត្រាចារ្យ ងី ម៉េង ឲ្យ​ដឹង​ថា កម្មវិធី​ពិនិត្យ​ព្យាបាល និង​វះ​កាត់​ឥត​បង់​ថ្លៃ​នេះ មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​៨ ដល់​ថ្ងៃ​សុក្រ ទី​១២ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។