អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១២នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ២០០នាក់

ដោយ ខែ សុណង
2021.10.20
អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១២នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ២០០នាក់
Photo: RFA

អ្នកជំងឺ​កូវីដ១៩ ចំនួន ១២នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ​មាន ៧នាក់​បាន​ចាក់​វ៉ាក់សាំង និង ៥នាក់​ទៀត​មិន​បាន​ចាក់​វ៉ាក់សាំង។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន ១៦៦នាក់ ក្នុង​នោះ​មាន ៣១នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១១ម៉ឺន ៧ពាន់​នាក់ (១១៧.២០១) ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ១១ម៉ឺន​នាក់ (១១១.៦៩០)។ ចំណែក​ករណី​ស្លាប់​សរុប​វិញ ក្រសួង អះអាង​ថា បាន​កើន​ឡើង​ដល់ ២.៦៩៣នាក់​ហើយ។


ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៩ តុលា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ ចាប់​ពី ៦ឆ្នាំ​ឡើង​ទៅ​បាន​ជាង ៩៦% ហើយ ក្នុង​ចំណោម ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​ជិត ១៤លាន​នាក់។

ទោះ​បី​ជា​​ក្រសួង​សុខាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កាន់​តែ​ជិត​គ្រប់​ផែនការ​ក្ដី ក៏​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​នៅ​តែ​គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល។ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ មាន​ចន្លោះ​ពី ១១នាក់​ទៅ​ជិត ៣០នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈ​ពេល ១សប្ដាហ៍​មក​នេះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។