ក្រសួង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​អូមីក្រុង ៧៣នាក់​ថ្មី​បន្ថែម​ទៀត

ដោយ ជុន ច័ន្ទបុត្រ
2022.03.22
Share on WhatsApp
Share on WhatsApp
ក្រសួង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​អូមីក្រុង ៧៣នាក់​ថ្មី​បន្ថែម​ទៀត
Photo: RFA

ក្រសួង​សុខាភិបាល​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ៧៣ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (Omicron) ក្នុង​នោះ ៨នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង ៦៥នាក់​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​ថ្មី​នេះ​បាន​កើន​ឡើង​ជាង ១ម៉ឺន​៣ពាន់​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២២ មីនា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១៣ម៉ឺន ៥ពាន់​នាក់ (១៣៥.១៥៨) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១៣ម៉ឺន​នាក់ (១៣១.១១០) និង​អ្នក​ស្លាប់​កើន​ឡើង​ដល់​ចំនួន ៣ពាន់ ៥២នាក់ (.០៥២)

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២១ មីនា ម្សិលមិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ៣ឆ្នាំ​ឡើង​បាន​ជាង ១៤លាន ៧សែន​នាក់ សម្រាប់​ដូស​ទី១ រីឯ​ដូស​ទី២ ចាក់​បាន​ជាង ១៣លាន ៩សែន​នាក់ ហើយ​ដូស​ទី៣ និង​ដូស​ទី៤ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៨លាន ៩សែន​នាក់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។