អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ​មាន ៧នាក់​មិន​បាន​ចាក់​វ៉ាក់សាំង

ដោយ សុជីវី
2021-10-24
Share
អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ​មាន ៧នាក់​មិន​បាន​ចាក់​វ៉ាក់សាំង
Photo: RFA

អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ក្នុង​នោះ​មាន ៧នាក់​មិន​បាន​ចាក់​វ៉ាក់សាំង។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន ១២៨នាក់ ក្នុង​នោះ​មាន ១៤នាក់​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស។ នេះ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍ ភីស៊ីអា (PCR)

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៤ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១១ម៉ឺន ៧ពាន់​នាក់ (១១៧.៧៧២) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ប្រមាណ​ជាង ១១ម៉ឺន​នាក់ (១១២.៩៧៧)។ ចំណែក ករណី​ស្លាប់​កូវីដ​វិញ ក្រសួង​អះអាង​ថា បាន​កើន​ឡើង​ដល់ ២.៧៣៤នាក់។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៣ តុលា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បាន​ជាង ៩៩% ក្នុង​ចំណោម ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ៣លាន ៦សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤លាន​នាក់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល