អ្នកជំងឺកូវីដ១៩ ចំនួន ៩នាក់ទៀតបានស្លាប់ ក្នុងនោះមាន ៧នាក់មិនបានចាក់វ៉ាក់សាំង។ ចំពោះករណីឆ្លងថ្មីមាន ១២៨នាក់ ក្នុងនោះមាន ១៤នាក់ជាករណីនាំចូលពីក្រៅប្រទេស។ នេះជាលទ្ធផលដែលបញ្ជាក់ដោយម៉ាស៊ីនពិសោធន៍ ភីស៊ីអា (PCR)។
គិតត្រឹមព្រឹកថ្ងៃទី២៤ តុលា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ជាង ១១ម៉ឺន ៧ពាន់នាក់ (១១៧.៧៧២) ក្នុងនោះអ្នកជាសះស្បើយមានប្រមាណជាង ១១ម៉ឺននាក់ (១១២.៩៧៧)។ ចំណែក ករណីស្លាប់កូវីដវិញ ក្រសួងអះអាងថា បានកើនឡើងដល់ ២.៧៣៤នាក់។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២៣ តុលា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋដែលគ្រប់អាយុបានជាង ៩៩% ក្នុងចំណោម ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ៦ឆ្នាំ ដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា ចាក់វ៉ាក់សាំងបានជាង ៣លាន ៦សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ៤លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។