អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងអ្នកឆ្លងថ្មីជិត ១០០នាក់
ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀតបានស្លាប់ ដែលជាអ្នកបានចាក់វ៉ាក់សាំងរួចរាល់។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងសុខាភិបាលឱ្យដឹងថា មាន ៩៩នាក់ ដែលសុទ្ធតែជាប្រភេទវីរុស អូមីក្រុង (Omicron) ក្នុងនោះ ៩២នាក់ ជាករណីឆ្លងក្នុងសហគមន៍ និងចំនួន ៧នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី២១ មីនានេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ១៣ម៉ឺន ៥ពាន់នាក់ (១៣៥.០៨៥) ក្នុងនោះអ្នកជាសះស្បើយមានជាង ១៣ម៉ឺននាក់ (១៣១.០៣៨) និងអ្នកស្លាប់បានកើនឡើងដល់ចំនួន ៣ពាន់ ៥២នាក់ (៣.០៥២)។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី២០ មីនាម្សិលមិញ រដ្ឋាភិបាលចាក់ជូនពលរដ្ឋ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងបានជាង ១៤លាន ៧សែននាក់ សម្រាប់ដូសទី១ រីឯដូសទី២ ចាក់បានជាង ១៣លាន ៨សែននាក់ ហើយដូសទី៣ និងដូសទី៤ រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ៨លាន ៩សែននាក់៕