កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៥០០នាក់

ដោយ ខែ សុណង
2021-09-03
Share
កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៥០០នាក់
Photo: RFA

អ្នក​មាន​ជំងឺ​កូវីដ-១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជិត ២ពាន់​នាក់ (១.៩៣៧) ហើយ នៅ​​ថ្ងៃ​ទី៣ កញ្ញា។

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៤៩១នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ១៦៥នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

ជា​មួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​​បន្ត​​​បិទ​ខ្ទប់​​​ក្នុង​ភូមិសាស្ត្រ​ខេត្ត​​​មួយ​នេះ​រយៈ​ពេល​មួយ​សប្ដាហ៍​ទៅ​មុខ​ទៀត​គឺ​ ពី​ថ្ងៃ​ទី​៣​ រហូត​ដល់​ ៩​កញ្ញា​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​មេរោគ​កូវីដ​១៩​ បម្លែង​ថ្មី​ដែលតា (Delta) ។ វិធាន​ការ​នេះ​​អាជ្ញាធរ​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ធ្វើ​ដំណើរ​​ចេញ​ពី​ផ្ទះ និង​អ្នក​ដំណើរ​ឆ្លង​កាត់​ក្នុង​ខេត្ត​នេះ​ចាប់​ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀបភ្លឺ លើក​លែង​ករណី​ចាំបាច់​ ដែល​​មាន​​​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ នៅ​ថ្ងៃ​ទី​៣ កញ្ញា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ចំនួន​ ១៤៧​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ។​​​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣ កញ្ញា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៩ម៉ឺន​ ៤ពាន់​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត ៩ម៉ឺន​នាក់ (៨៩.៨៩៧)។ 

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២ កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត ​៩៤ភាគរយ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៦សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល