កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​ថ្មី​ជាង​៤០០​នាក់​ទៀត​នៅ​ថ្ងៃ​នេះ

គិត​ត្រឹម​​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ​អូមីក្រុង (Omicron) ចំនួន ៤៤៤នាក់​ថ្មី​ទៀត។ ក្នុង​នោះ​ ១១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស និង​ ៤៣០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

តួលេខ​នេះ ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់ ១២៤.៧៨៧​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ១១៩.៦៣៣នាក់។ ​នៅ​ថ្ងៃ​នេះ មិន​មាន​អ្នក​ស្លាប់​ថ្មី​ទេ ហើយ​តួលេខ​អ្នក​ស្លាប់​សរុប​នៅ​ត្រឹម ៣.០១៥​នាក់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។