ក្រសួង​សុខាភិបាល​អំពាវនាវ​ជា​ថ្មី​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​គ្រុនឈាម

ដោយ ហេង រស្មី
2019-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្នុង​ចំណោម​អ្នក​ជំងឺ​កុមារ​ជាច្រើន​នេះ មាន​​កុមារ​ខ្លះ ជា​អ្នក​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១២។
ក្នុង​ចំណោម​អ្នក​ជំងឺ​កុមារ​ជាច្រើន​នេះ មាន​​កុមារ​ខ្លះ ជា​អ្នក​ជំងឺ​គ្រុនឈាម កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០១២។
រូបឯកសារ RFA

សូម​លោក​​អ្នក​នាង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ស្ថានភាព​​ជំងឺ​គ្រុន​ឈាម​ ដែល​​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​កម្ពុជា។ ចាប់​ពី​ដើម​​ខែ​ឧសភា រហូត​ដល់​ដើម​​ខែ​កក្កដា​នេះ មាន​ពលរដ្ឋ​ចំនួន​២៥ នាក់​ហើយ ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ក្នុង​ចំណោម​អ្នក​ជំងឺចំនួន១ ម៉ឺន ៥ ពាន់​​នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ ដែល​​អាស៊ី​សេរី​ទទួល​បាន​ នៅ​ថ្ងៃ​ទី១០ កក្កដា។

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ និង​អាជ្ញាធរ​ ចូល​រួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​គ្រុន​ឈាម​ ឱ្យ​បាន​សកម្ម។ វិធាន​ការ​​ទាំងនោះ​មាន​ជា​អាទិ៍ ការ​លុប​​បំបាត់​ជម្រក​មូស​ខ្លា ការ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក និង​ការ​ទុក​ដាក់​​វត្ថុ​​ដែល​អាច​ដក់​ទឹក​បាន​​ឱ្យ​បាន​ត្រឹម​​ត្រូវ និង​​មាន​របៀប​ជាដើម។ ក្រៅ​ពី​នេះ ក្រសួង​តម្រូវ​ឱ្យ​​ការដ្ឋាន​សំណង់​ទាំង​អស់​រក្សា​អនាម័យ​ល្អ​ និង​កុំ​ឱ្យ​មាន​កន្លែង​ដក់​ទឹក​ដែល​​ជា​ជម្រក​មូស​ខ្លា។

ប្រសិន​បើ​មាន​រោគ​សញ្ញា​​ក្ដៅ​ខ្លួន​ខ្លាំង ក្រសួង​សុខាភិបាល​ណែនាំ​ឱ្យ​លោក​អ្នក​នាង ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ថែទាំ​សុខ​ភាព​រដ្ឋ ដូច​ជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ឱ្យ​បាន​ជា​បន្ទាន់។ ក្រសួង​ហាម​ដាច់ខាត​ការ​​ព្យាបាល​ជំងឺ​គ្រុន​ក្ដៅ​ខ្លាំង​ភ្លាមៗ ដោយខ្លួន​ឯង ឬក៏​ទៅ​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯក​ជន ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈាម។ មូល​ហេតុ គឺ​ដោយសារ​តែ​ជំងឺ​នេះ​អាច​សម្លាប់​អ្នក​ជំងឺ​បាន​គ្រប់​ពេល ប្រសិន​បើ​ព្យាបាល​​យឺតយ៉ាវ ឬ​​ព្យាបាល​មិន​មា​​ន​ជំនាញ ឬក៏​​ព្យាបាល​ដោយ​ប្រើ​​ប្រភេទ​ថ្នាំ​អាស្ពីរីន (Aspirin)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល